(ភ្នំពេញ)៖ កំពូលតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត បន្ទាប់ពីទីផ្សារសិល្បៈឡើងកូដ និង មានភាពមមាញឹក ស្ទើរដកខ្លួនមិនរួចហើយនោះ លោកក៏មានសកម្មភាពជាច្រើនផងដែរ ដោយថ្មីៗនេះ គេឃើញថា តារាប្រុសរូបនេះ បានយកពេលទំនេរពីការងារសិល្បៈបន្តិចបន្ទួច ចុះតាមខេត្តធ្វើជាជំនួយសប្បុរធម៌ជាដើម។ ដោយឡែក ថ្មីៗនេះ ងួន ចាន់ដេវីត បានធ្វើនូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ គឺលោកបានបង្កើត Brand Name លើផលិតផលលក់លើទីផ្សារ អនឡាញ ដោយមានឈ្មោះថា «DIT-WAY»។

កំពូលតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត

ឈ្មោះផលិតផលរបស់លោក ដេវីត ក៏ធ្លាប់បានបញ្ចេញលក់នៅលើទីផ្សារអនឡាញដែរ និងមានការគាំទ្រខ្លាំង ខណៈពេលនេះលោកក៏បានធ្វើការដាក់លក់ជាថ្មីក្នុងពេលឆាប់ៗនេះ និងមានការគាំទ្រខ្លាំងទន្ទឹងរង់ចាំការបញ្ចេញលក់។ ដោយ G-devith បានប្រកាសនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា «DIT-WAY BRAND នៅចាំបានទេ ? នឹងត្រឡប់មកវិញឆាប់ៗនេះ និង កាន់តែពិសេសជាងនេះ»៕

គេឃើញថា តារាប្រុសរូបនេះ បានយកពេលទំនេរពីការងារសិល្បៈបន្តិចបន្ទួច ចុះតាមខេត្តធ្វើជាជំនួយសប្បុរធម៌ជាដើម

គួរបញ្ជាក់ថា លោក ងួន ចាន់ដេវីត ត្រូវបានទស្សនិកជនគាំទ្រជាច្រើន ខណៈបច្ចុប្បន្ននេះ លោកកំពុងតែបន្តពង្រីកនិង ពង្រឹងប្រជាប្រិយភាព មិនថា លើសង្វៀនសិល្បៈ ការងារសប្បុរសធម៌ និងមុខរបរផ្ទាល់ខ្លួននោះទេ ព្រោះបើនិយាយពីអត្តចរិកតារាចម្រៀងប្រុសរូបនេះ មិនចេះវាយឬកនោះទេ ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់លោក នៅតែមានពីមួយថ្ងៃទៅមួយថ្ងៃ៕

G-devith បានប្រកាសនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា «DIT-WAY BRAND នៅចាំបានទេ ? នឹងត្រឡប់មកវិញឆាប់ៗនេះ និង កាន់តែពិសេសជាងនេះ»
G-devith បានប្រកាសនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា «DIT-WAY BRAND នៅចាំបានទេ ? នឹងត្រឡប់មកវិញឆាប់ៗនេះ និង កាន់តែពិសេសជាងនេះ»
គេឃើញថា តារាប្រុសរូបនេះ បានយកពេលទំនេរពីការងារសិល្បៈបន្តិចបន្ទួច ចុះតាមខេត្តធ្វើជាជំនួយសប្បុរធម៌ជាដើម
គេឃើញថា តារាប្រុសរូបនេះ បានយកពេលទំនេរពីការងារសិល្បៈបន្តិចបន្ទួច ចុះតាមខេត្តធ្វើជាជំនួយសប្បុរធម៌ជាដើម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត