ភ្នំពេញ៖ អ្នកនាង ប៊ីរីយ៉ា បន្ទាប់ពីបានវិលត្រលប់ មកក្នុងវិស័យសិល្បៈវិញ ឃើញថានៅតែមានការគាំទ្រដូចដើម ទោះបីជាពេលនេះ នាងមិនសូវជារវល់ក៏ពិតមែន តែចំណែក ការងារជំនួញផ្ទាល់ខ្លួនរបស់នាងវិញ គឺមានភាពមមាញឹកច្រើន។

ជាក់ស្ដែង ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយថា តារាស្រីរូបនេះ បានបើកមុខជំនួញផ្ទាល់ខ្លួនមួយ ដែលរូបនាងបានក្លាយទៅជាថៅកែស្រី នៅក្នុងហាងលក់ក្រណាត់ប៉ាក់មួយ ដែលមានឈ្មោះថា «ប៊ីរីយ៉ា មានលក់ក្រណាត់ប៉ាក់ ដុំ & រាយ»

ដោយឡែក បើនិយាយពីរូបសម្រស់របស់ ប៊ីរីយ៉ា វិញ គឺនៅតែស្រស់ស្អាត មិនចាស់ទៅតាមអាយុ បើទោះបីជាពេលនេះ នាងមានគ្រួសារ និងកូនទៅហើយក្តី។

យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកម្តាយសម័យថ្មីរូបនេះ ក៏បានបង្ហោះរូបភាពថ្មីៗប៉ុន្មានសន្លឹក ដោយក្នុងចំណោមនោះ មានរូបមូយសន្លឹករបស់នាង មើលមួយភ្លែតអាចចាប់ច្រឡំថាជា ម៉ានីកាំង ឬកូនក្រមុំជ័រដ៏ស្រស់ស្អាត។

នោះក៏ដោយសារតែ បច្ចេកទេសនៃការផាត់មុខ បូកផ្សំនិងការបច្ចេកទេសនៃការថតរូប ទើបធ្វើឲ្យអ្នកនាង ប៊ីរីយ៉ា កាន់តែមានភាពស្រស់ស្អាត និងប្លែកមួយកម្រិតទៀត ៕ 

ទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ប៊ីរីយ៉ា
អ្នកនាង ប៊ីរីយ៉ា
អ្នកនាង ប៊ីរីយ៉ា
អ្នកនាង ប៊ីរីយ៉ា ក្នុងរូបដែលដូចជាមួយម៉ានីកាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ីរីយ៉ា