ភ្នំពេញ៖ ដោយមានប្រវត្តិ១៤៧ឆ្នាំ Simmons ត្រូវបានគេចាត់ទុកយ៉ាងខ្ពង់ខ្ពស់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការផលិតពូក។ ដោយមានភាពល្បីល្បាញខាងការច្នៃប្រឌិតបច្ចេកវិទ្យា គុណភាពនៃការផ្គត់ផ្គង់ និងដំណេកដែលគ្មានការរំខានសម្រាប់អតិថិជន Simmons បានប្រកាសបើកសម្ពោធដំណើរការផលិតផល B-line ដែលជាស៊េរីដំណេកគ្មានការរំខាន (BeautySleep® Series) ទៅដល់អតិថិជនមានប្រាក់ចំណូលមធ្យម ដែលកំពុងកើនឡើងកាលពីព្រឹកថ្ងៃទី ២០ ខែមករាឆ្នាំ ២០១៨។

Simmons ណែនាំពូក BeautySleep Mattreses ដែលមានតម្លៃសមរម្យ ជូនដល់ប្រជាជនកម្ពុជា

លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd បាន មានប្រសាសន៍ថា «Simmons ទទួលស្គាល់កំណើនសេដ្ឋកិច្ចថេរ និងកំណើនទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលថ្មីៗនេះ។ ទស្សនវិស័យរបស់ការអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍(ADB) ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ៧,១% សម្រាប់ឆ្នាំ ២០១៧ និងឆ្នាំ២០១៨ស្របតាមការអនុវត្តយ៉ាងរឹងមាំនៅទូទាំងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងការរើបឡើងវិញនូវសេដ្ឋកិច្ចឧស្សាហកម្មសំខាន់ៗ។ ជាមួយការកើនឡើងប្រាក់ចំណូលសម្រាប់គ្រួសារដែលមានចំណូលមធ្យម ពួកគាត់អាចប្រាថ្នាចង់បានជីវភាពល្អប្រសើរ និងការប្រើប្រាស់ទំនិញដែលមានគុណភាពល្អ។ ដូច្នេះប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសរីកចម្រើនរបស់យើងនៅក្នុងផែនការរបស់ Simmons ដើម្បីសម្រេចបាននូវភាពលេចធ្លោក្នុងតំបន់ ព្រោះវាមានសក្តានុពលដ៏អស្ចារ្យ »។

លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd

ស្ថិរភាពនៅក្នុងប្រទេសកម្ពុជាបានញ៉ាំងឱ្យមានការអភិវឌ្ឍ។ ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើរឡើង ហេតុដូច្នេះមនុស្សកាន់តែច្រើនកំពុងផ្តោតលើរបៀបរស់នៅ និងការគេងដែលមានសុខភាពល្អ ដូចជាការធានាថាអ្នកគេងជាមធ្យម ៨ ម៉ោងក្នុងមួយថ្ងៃ។ ដំណេកល្អ និងស្រួល មានសារៈសំខាន់សម្រាប់សុខភាព។ សមត្ថភាពដើម្បីធ្វើជាម្ចាស់ពូកល្អ និងទំនើបកំពុងរង់ចាំប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យម។

Simmons ណែនាំពូក BeautySleep Mattreses ដែលមានតម្លៃសមរម្យ ជូនដល់ប្រជាជនកម្ពុជា

Simmonsដែលមានន័យស្រដៀងនឹងផលិតផលល្អ ៗ នៅលើគ្រែ បានត្រូវគេប្រទះ ឃើញនៅលើពិភពលោកជាមួយឈ្មោះ Beatyrest Mattreses ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ នេះវាបានចាប់ផ្តើមគ្របដណ្តប់ពាសពេញពិភពលោកជាមួយពូក BeautySleep ហើយយើងមានបំណងនាំពូកសុខភាពបែបនេះទៅដល់ផ្ទះកាន់តែច្រើនបន្ថែមទៀត។

Simmons ណែនាំពូក BeautySleep Mattreses ដែលមានតម្លៃសមរម្យ ជូនដល់ប្រជាជនកម្ពុជា

ពូកដែលអាចរកបានលើទីផ្សារ មានបួនម៉ូដែលគឺ:

•BeautySleep® Classic ជាពូកបែបបុរាណ និងរឹង

•BeautySleep®Excellence ជាពូកប្រណីត រឹងល្មម

•BeautySleep®Supreme ជាពូកប្រភេទទន់

•BeautySleep® Perfection ជាប្រភេទទន់ល្មើយ

ពួកនីមួយៗត្រូវបានផលិតឡើងជាមួយ ប្លុកហ្វូម(Block Foam)ដែលមានន័យថា ពូកមិនត្រឡប់ទេ ដូច្នេះវាកាន់តែងាយស្រួលថែទាំ។ ម៉ូដែលទាំងអស់នៅក្នុងស៊េរីBeautySleep®ឆ្លុះបញ្ចាំងពី Simmons® Original Pocketed Coil®ដែលជាសញ្ញាសម្គាល់របស់ Simmons តាំងពីឆ្នាំ ១៩២៥។ វានៅតែបន្តជាមួយនឹងស្តង់ដារមាស ក្នុងការផ្តល់ជូននូវដំណេកគ្មានការរំខានដូចគ្នាទៅនឹងការដាក់ស្លាកសញ្ញាកុំរំខាន(Do-Not-Disturb)។ វាផ្តល់ភាពងាយស្រួល មិនរំខានដល់ដៃគូ ពេលប្រែខ្លួន ឬផ្លាស់ប្តូរចលនា។

Simmons ណែនាំពូក BeautySleep Mattreses ដែលមានតម្លៃសមរម្យ ជូនដល់ប្រជាជនកម្ពុជា

ពូកស៊េរី BeautySleep® Series នឹងបើកសម្ពោធលក់នៅជាន់ទី១នៃ RS Residence សាខាសែនសុខនៅថ្ងៃទី ២០ ខែមករាឆ្នាំ ២០១៨។ Simmons និង RS Residence ដែលទទួលបានការទុកចិត្តជាអ្នកចែកចាយនៅក្នុងប្រទេសកម្ពូជាតាំងពីឆ្នាំ២០១២នោះ បានអញ្ជើញភ្ញៀវកិត្តិយសសំខាន់ៗជាង១០០រូប និងអ្នកសារព័ត៌មាន ចូលរួមក្នុងកម្មវិធីសម្ពោធពីម៉ោង៩ដល់១១ព្រឹក។ 

លោក ជា មុនី អគ្គនាយក RS Residence និង លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd មានវត្តមានក្នុងព្រឹត្តិការណ៍ពិធីបើកសម្ពោធនោះ។

លោក ជា មុនី អគ្គនាយក RS Residence

ដើម្បីអបអរសាទរ ពិធីបើកសម្ពោធពូក BeautySleep®ទាំងអស់នឹងត្រូវបានលក់ បញ្ចុះតម្លៃ ២០ភាគរយពីតម្លៃដើម។

* ស៊េរីBeautySleep®គឺជា BeautySleep ដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្នពី Simmons ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។ វាជារបៀបរស់នៅថ្មីជាមួយ ម៉ាកផលិតផលរបស់អាមេរិកក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។

*Simmonsនៅក្នុងវិស័យបដិសណ្ឋារកិច្ច គឺជាយីហោដែលទទួលបានជោគជ័យបំផុតមួយដែលត្រូវបានទទួលស្គាល់ និងទទួលយកបានយ៉ាងទូលំទូលាយដោយសណ្ឋាគារអន្តរជាតិ លំដាប់ផ្កាយ៥នៅទូទាំងពិភពលោក។ ស៊ីមម៉ុនជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនូវពូកគុណភាពខ្ពស់ទៅដល់ ក្រុមសណ្ឋាគារ Four Seasons, ក្រុមសណ្ឋាគារ Shangri-La Group, Rosewood Group និង The Peninsula Group ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំដល់បណ្តាញសណ្ឋាគារអន្តរជាតិដូចជា Starwood, Marriott, Hilton, Hyatt និង Resorts World ជាដើម។ បច្ចុប្បន្នសម្រាប់វិស័យបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជាយើងក៏ផ្តល់ជូនដល់ ស៊េរីសណ្ឋាគារស៊ីមម៉ុនដើម្បីលើកកម្ពស់បទពិសោធនៃការគេង និងដើម្បីបង្កើននូវការផ្តល់ជូនពិសេសនៃសណ្ឋាគារ។ សណ្ឋាគារបែបនេះគឺសណ្ឋាគារ Rosewood Phnom Penh និងសណ្ឋាគារ Intercontinental ៕

Simmons ណែនាំពូក BeautySleep Mattreses ដែលអាចរកជាវបាននៅ RS Residence
Simmons ណែនាំពូក BeautySleep Mattreses ដែលអាចរកជាវបាននៅ RS Residence
Simmons ណែនាំពូក BeautySleep Mattreses ដែលអាចរកជាវបាននៅ RS Residence
Simmons ណែនាំពូក BeautySleep Mattreses ដែលអាចរកជាវបាននៅ RS Residence

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]