បរទេស៖ វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ត្រូវបានគេបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីរូបលោក បានដួលសន្លប់ក្នុងផ្ទះ ក្នុងប្រទេសប្រេស៊ីល កាលពីម្សិលមិញ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពីដួលសន្លប់នេះ លោក Pele ត្រូវបានគេបង្ខំឲ្យលុបចោលការធើ្វដំណើរ ទៅកាន់ទីក្រុងឡុងដ៏ ខណៈដែលអាការរបស់លោក នៅមិនទាន់ដឹងថា នឹងត្រូវព្យាបាលក្នុងរយៈពេលខ្លី ឬយ៉ាងណានោះទេ។

យ៉ាងណាមិញ ក្រោយពីហេតុការណ៍នេះកើតឡើង សមាគមអ្នកនិពន្ធបាល់ទាត់ បានបញ្ជាក់ថា រោគសញ្ញាដែលកើតឡើង ចំពោះលោក Pele គឺមិនធ្ងន់ធ្ងរនោះទេ ខណៈដែលវេជ្ជបណ្ឌិត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏បានអះអាងដែរថា អាការរបស់អតីតតារាបាល់ទាត់រូបនេះ គឺរូបលោកគ្រាន់តែមានភាពអស់កម្លាំងប៉ុណ្ណោះ ទើបបណ្ដាលឲ្យលោកដួលសន្លប់បែបនេះ ៕  

លោក Pele
លោក Pele
លោក Pele
លោក Pele កាលនៅប្រកួតបាល់ទាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]