ភ្នំពេញ៖ តារាចម្រៀងលោក សេម ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យ ដោយសារតែ ទឹកដមសម្លេងបកស្រាយបទចម្រៀង យ៉ាងពីរោះរបស់ខ្លួន។

ប៉ុន្តែបច្ចុប្បន្ននេះ តារាចម្រៀង សេម ហាក់ស្ងប់ស្ងាត់ការងារក្នុងវិស័យសិល្បៈបាត់មុខអស់មួយរយៈកន្លងមកហើយ។

ក្រៅពីមានអាជីពជាអ្នកចម្រៀង លោក សេម ក៏មានអាជីពជាតារាសម្តែងបន្ថែមទៀតផងដែរ។ ដោយភាគច្រើន គឺលោកជាតារាសម្តែងក្នុងរឿងខ្លី បែបកម្សាន្ត និងអប់រំ យុវវ័យជាដើម។

ងាកទៅមើល ពីជីវិតឯកជនវិញ នៅក្មេងសោះ តែតារាចម្រៀងលោក សេម ក៏បានរៀបការ និងមានភរិយាម្នាក់រួចមកហើយ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែមិនសូវមានអ្នកដឹងប៉ុន្មាននោះទេ។

តែទោះបីជាយ៉ាងណាក្តី ក៏តារាចម្រៀង និងតារាសម្តែងប្រុស លោក សេម នៅតែមានប្រជាប្រិយភាព នៅក្នុងដួងចិត្តអ្នកគាំទ្ររបស់ខ្លួនជាច្រើនផងដែរ៕

ចុះប្រិយមិត្តវិញ នរណាខ្លះអ្នកគាំទ្ររបស់តារាចម្រៀង និងតារាសម្តែងលោក សេម?

ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

តារាចម្រៀង សេម និងភរិយា ក្នុងថ្ងៃរៀបមង្គលការ
ថ្ងៃរៀបមង្គលការតារាចម្រៀង និងតារាសម្តែង សេម
ថ្ងៃរៀបមង្គលការតារាចម្រៀង និងតារាសម្តែង សេម
ថ្ងៃរៀបមង្គលការតារាចម្រៀង និងតារាសម្តែង សេម
តារាចម្រៀង និងតារាសម្តែង សេម
តារាចម្រៀង និងតារាសម្តែង សេម
តារាចម្រៀង និងតារាសម្តែង សេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេម