ភ្នំពេញ៖ កញ្ញា សុផា លីនដា ជាតារាម៉ូដែលមួយរូប ដែលមានរាងស្អាត សម្រស់ ស្រស់សោភា ខណៈមួយរយៈនេះ គេសង្កេតឃើញថា នាងមើលទៅក៏ហាក់មមាញឹកខ្លាំង ជាមួយនឹងការងារសិល្បៈដែរ។

ឆ្នាំថ្មីចូលមកដល់ ការងារក៏កាន់តែច្រើន កញ្ញា សុផា លីនដា ក៏ហាក់មានការប្រែប្រែ ដោយសារតែ សម្ផស្សនិងរូបរាងកាយរបស់នាង ខុសប្លែកពីមុន រាងស្គម ចំណែកឯមុខក៏ហាក់ស្លេកស្លាំង (ចាស់ជាងមុន) ដែរ។ នេះបើយោងតាមរូបភាពប៉ុន្មានសន្លឹក ដែលតារាស្រីរូបនេះ បានបង្ហោះចែកចាយនៅលើបណ្តាញសង្គម អីុនស្តាក្រាមរបស់ខ្លួន គ្រាដែលនាងបានចូលរូមពិធីមង្គលការ របស់ប្អូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីពេលថ្មីៗ កន្លងមកនេះ។

ប្រិយមិត្តភាគច្រើនប្រាកដជា ភ្ញាក់ផ្អើលមិនខានពេលឃើញនាង ផ្លាស់ប្ដូរលឿនដូចនេះ ឬអាចប្រហែលមកពីនាង ហត់នឿយ សម្រាកមិនបានគ្រប់គ្រាន់ក៏ថាបាន ទើបបានជាធ្វើឲ្យ លីនដា នាងហាក់បាក់សម្រស់បែបនេះ។ 

យ៉ាងណាក៏ជូនពរឲ្យ កញ្ញា លីនដា កាន់តែរីកលូតលាស់លើវិស័យសិល្បៈ រួមទាំងការងារផ្ទាល់ខ្លួន និងមានសុខភាពល្អ សម្រស់កាន់តែស្អាតផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖

កញ្ញា សុផា លីនដា ក្នុងរូបដែលមើលទៅចាស់ជាងមុន
កញ្ញា សុផា លីនដា ក្នុងរូបដែលមើលទៅចាស់ជាងមុន
កញ្ញា សុផា លីនដា ក្នុងរូបដែលមើលទៅចាស់ជាងមុន
កញ្ញា សុផា លីនដា ក្នុងរូបដែលមើលទៅចាស់ជាងមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុផា លីនដា