បារាំង៖ ក្រុមចាយលុយធំ Paris St-Germain បានដាក់គោលដៅធំមួយ គឺពួកគេនឹងធើ្វយ៉ាងណាដើម្បីនាំគ្រូបង្វឹកលោក Pep Guardiola មកដឹកនាំក្រុមរបស់ខ្លួន។

គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City រូបនេះ នៅមានកុងត្រាជាមួយក្លិបចំនួន ១៦ខែទៀត និងអាចរកប្រាក់បានដល់ទៅ ១៥លានផោន (ប្រហែលជា ២០លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ ណាមួយក្រុមក៏កំពុងគិតចង់បន្ដកុងត្រា ដល់បុរសសញ្ជាតិអេស្ប៉ាញនេះផងដែរ។  

លោក Pep Guardiola

តែទោះជាយ៉ាងណាក៏ដោយ ក្រុម PSG នៅតែមានជំនឿថា ពួកគេនឹងអាចនាំអតីតគ្រូបង្វឹករបស់ក្រុម Barcelona រូបនេះ មកកាន់ទីក្រុងប៉ារីស ដោយបន្ថែមទឹកប្រាក់ច្រើនជាង Man City ដើម្បីអន្ទងចិត្ដអ្នកចាត់ការរូបនេះ។

សូមបញ្ជាក់ថា លោក Pep Guardiola ធ្លាប់បានបដិសេធ ក្នុងការបន្ដកុងត្រារបស់ក្លិបដែលលោកធ្លាប់ដឹកនាំ។ ពោលគឺកាលនៅដឹកនាំ Barcelona គឺលោកដឹកនាំត្រឹម ៤ឆ្នាំ និង Bayern Munich លោកដឹកនាំត្រឹមពេល ៣ឆ្នាំ ប៉ុណ្ណោះ ទោះជាក្លិបទាំងនោះមានបំណងចង់ឲ្យលោកបន្ដដឹកនាំក៏ដោយ ៕ 

លោក Pep Guardiola កាលនៅដឹកនាំ Barcelona
លោក Pep Guardiola កាលនៅដឹកនាំ Bayern Munich
លោក Pep Guardiola

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]