បរទេស៖ ព័ត៌មានស្តីពីការវិលត្រលប់របស់កីឡាករ Cristiano Ronaldo មកកាន់ទឹកដី Old Trafford តែងតែមានជានិច្ចជាកាល ប៉ុន្តែពេលនេះ ភាគរយនៃការផ្ទេរនេះ ក៏កាន់តែធ្លាក់ទៅៗហើយដែរ។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បើសិនជាក្រុម Manchester United ទទួលបានជោគជ័យ ក្នុងការទិញយកកីឡាករ Alex Sanchez មែននោះ មានន័យថាក្លិបយក្សមួយនេះ អាចនឹងបញ្ឈប់ការចាប់អារម្មណ៍ ក្នុងការនាំយកកីឡាករ Ronaldo មកចូលរួមជាមួយក្រុមជាមិនខាន។

ប្រភពដដែលបន្តទៀតថា ក្រុមបិសាចក្រហម គ្រោងនឹងផ្តល់ប្រាក់ឈ្នួល ដល់កីឡាករសញ្ជាតិឈីលីរូបនេះ រហូតដល់ទៅជាង ២០លានដុល្លារអាមេរិក ក្នុងមួយរដូវកាលផងដែរ។ ដូច្នេះវាជារឿងមួយ សមហេតុសមផល ដែលក្លិបនឹងបញ្ឈប់ការចំណាយរបស់ខ្លួននោះ។

យ៉ាងណាមិញ ព័ត៌មានលម្អិតមួយទៀត ដែលអាចបញ្ជាក់ថា Ronaldo នឹងមិនវិលត្រលប់មក Manchester វិញនោះ គឺថានៅពេលដែល Sanchez ចូលរួមជាមួយក្លិប Man United ជាផ្លូវការ ក្លិបនឹងអាចផ្តល់អាវលេខ៧ ដល់រូបគេទៀតផង ៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo ពេលនៅជាកីឡាករក្រុម Manchester United
កីឡាករ Alex Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]