អង់គ្លេស៖ Alexis Sanchez នឹងក្លាយជាកីឡាករផ្លូវការ របស់ក្រុមបិសាចក្រហម Manchester United ក្រោយពីខែ្សបម្រើ Henrikh Mkhitaryan យល់ព្រមចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ជាថ្នូរនៃការដោះដូរ។ 

កាលពីម្សិលមិញ Mkhitaryan បានចូលរួមហ្វឹកហាត់ជាមួយក្រុម ជាលើកចុងក្រោយ ដោយបន្សល់ត្រឹមទឹកភែ្នកលាមិត្ដរួមក្រុម និងជំនួយការគ្រូបង្វឹក ក្រោយយល់ព្រមផ្លាស់ទៅកាន់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏។ 

Mkhitaryan ទៅហ្វឹកហាត់ជាមួយក្រុមជាលើកចុងក្រោយទាំងក្ដុកក្ដល
Mkhitaryan ទៅហ្វឹកហាត់ជាមួយក្រុមជាលើកចុងក្រោយទាំងក្ដុកក្ដល

អ្នកតំណាងរបស់កីឡាករ ជម្រើសជាតិអាមេនី រូបនេះ គឺលោក Mino Raiola បានធើ្វដំណើរទៅកាន់ទីក្រុងឡុងដ៏ កាលពីម្សិលមិញ ក្នុងការចចារជុំវិញការដោះដូរ ក្នុងន័យនាំខែ្សប្រយុទ្ធ Alexis Sanchez មកកាន់ Man Utd ។

Man Utd នឹងត្រូវចំណាយ ៣៥លានផោន (ប្រហែលជាង ៤៨លានដុល្លារអាមេរិក) ដោយក្នុងនោះ Man Utd នឹងអោយ Arsenal ចំនួន ២០លានផោន (ប្រហែលជាង ២៧លានដុល្លារអាមេរិក) អ្នកតំណាងរបស់ Sanchez ចំនួន ១៥លានផោន (ប្រហែល ២០លានដុល្លារអាមេរិក) ខណៈដែលសាមីខ្លួន (Sanchez) នឹងទទួលបានថៃ្លនឿយហត់ចំនួន ៣៥ម៉ឺនផោន (ប្រហែលជាង ៤៨ម៉ឺនដុល្លារអាមេរិក) ក្នុង១សប្ដាហ៍ នឹងទទួលបានបន្ថែមចំនួន ៧,៥លានផោន (ប្រហែល ១០លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ សម្រាប់ក្នុងរយៈពេល៤ឆ្នាំ ដែលរូបគេចុះកុងត្រាជាមួយក្លិប៕  

Alexis Sanchez
Alexis Sanchez
លោក Jose Mourinho
លោក Jose Mourinho
Alexis Sanchez
Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]