អង់គ្លេស៖ ប្រធានក្រុមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Michael Carrick នឹងចូលនិវត្ដន៍ ពីពិភពបាល់ទាត់ បន្ទាប់ពីរដូវកាលនេះបានបញ្ចប់។ នេះបើយោងតាមសម្តីគ្រូបង្វឹក លោក Jose Mourinho បានបញ្ជាក់។

គិតត្រឹមជាងពាក់កណ្ដាលផ្លូវ នៃរដូវកាលនេះ Carrick នៅមិនទាន់បានចូលលេងបាន១ប្រកួតណាទេ ក្នុងក្របខ័ណ្ឌ Premier League ។ អតីតខែ្សបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស រូបនេះ ទើបតែបង្ហាញខ្លួនបាន ១ប្រកួតប៉ុណ្ណោះ។ ពោលគឺក្នុងការប្រកួតពានរង្វាន់ Carabao Cup ទល់នឹងក្រុម Burton កាលពីខែកញ្ញា ឆ្នាំមុន។

Carrick នឹងចូលនិវត្ដន៍ពីពិភពបាល់ទាត់ នៅពេលរដូវកាលនេះបានបញ្ចប់

ទោះជាយ៉ាងណាក្ដី អតីតខែ្សបម្រើរបស់ក្រុម Spur នេះ នឹងចូលកាន់តំណែងថ្មីនៅក្នុងក្រុម ក្រោយការចូលនិវត្ដន៍នេះ គឺនឹងចូលរួមជាមួយលោក Jose Mourinho ក្នុងនាមជាគ្រូជំនួយរបស់ក្រុម ដែលចាប់ផ្ដើមនៅរដូវកាលក្រោយ។

គួរឲ្យដឹងផងដែរថា Carrick បានបង្ហាញខ្លួនឲ្យ Man Utd សរុបចំនួន ៤៦០ប្រកួត ស៊ុតបញ្ចូលទីចំនួន ២៣គ្រាប់ និងឈ្នះពានរង្វាន់ជាច្រើនដូចជា Premier League ចំនួន ៥ដង, Champions League, Europa League, FA Cup ផងដែរ ៕  

Carrick នឹងចូលរួមជាមួយលោក Jose Mourinho ក្នុងនាមជាគ្រូជំនួយរបស់ក្លិប
Carrick
Carrick

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]