រុស្សី៖ Oymyakon ត្រូវបានគេចាត់ទុកថា ជាតំបន់មានមនុស្សតាំងទីលំនៅអចិន្ត្រៃយ៍ ដែលត្រជាក់គេបង្អស់នៅលើពិភពលោក ជាមួយអាកាសធាតុធ្លាក់ដល់ទៅ ដក៦២អង្សាសេឯណោះ។

រូបភាពជាច្រើន ត្រូវបានបង្ហាញដោយជាងថតរូបដ៏ក្លាហានមួយរូប ដែលហ៊ានតតាំងជាមួយអាកាសធាតុដ៏ត្រជាក់បែបនោះ។

អាកាសធាតុនៅ Oymyakon ធ្លាក់ដល់ទៅ ដក៦២អង្សាសេ

ជាងថតរូប Amos Chapple បាននិយាយថា៖

“ខ្ញុំបានស្លៀកខោខូវប៊យដ៏ក្រាស់ នៅពេលដែលខ្ញុំដើរចេញទៅខាងក្រៅដែលមានអាកាសធាតុដក ៤៧អង្សាសេ។ ខ្ញុំនៅចាំអារម្មណ៍ពេលនោះ។ វាពិតជាត្រជាក់ខ្លាំងណាស់ ប្រៀបដូចជាមានអ្វីមកក្តាប់ជើងរបស់ខ្ញុំយ៉ាងណែនអ៊ីចឹង ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ មានពេលខ្លះ ទឹកមាត់របស់ខ្ញុំកករហូតធ្វើឲ្យចាក់បបូរមាត់របស់ខ្ញុំតែម្តង។”

ទោះជាយ៉ាងណា លើកនេះអាកាសធាតុ ប្រែទៅជាកាន់តែត្រជាក់ជាងមុនទៅទៀត គឺត្រជាក់រហូតដល់ថ្នាក់ សូម្បីតែរោមភ្នែកមនុស្សក៏ប្រែជាកកដែរ។

បើតាមការប្រកាសជាផ្លូវការរបស់ស្ថានីយ៍ឧតុនិយមបានឲ្យដឹងថា កាលពីថ្ងៃនោះអាកាសធាតុគឺត្រជាក់ ដក៥៩អង្សាសេ ប៉ុន្តែបើមើលតាមទែម៉ូម៉ែត្រអេឡិចត្រូនិចថ្មីមួយបានបង្ហាញថា អាកាសធាតុគឺត្រជាក់ដល់ទៅ ដក៦២អង្សាសេ។ លើសពីនេះ អ្នករស់នៅក្នុងតំបន់ បានអះអាងថា អាកាសធាតុនៅទីនោះមិនមែនត្រជាក់ត្រឹម ដក ៥៩អង្សាសេ ឬ ដក ៦២អង្សាសេទេ គឺពេលខ្លះរហូតដល់ ដក ៦៨ អង្សាសេឯណោះ។

គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ ១៩២០ ដល់ ១៩៣០ តំបន់ Oymyakon គឺជាកន្លែងឈប់សម្រាកសម្រាប់អ្នកឃ្វាលសត្វរមាំងតែប៉ុណ្ណោះ ប៉ុន្តែក្រោយមករដ្ឋាភិបាលប្រទេសរុស្ស៊ីក៏បានកែប្រែតំបន់នោះឲ្យក្លាយជាតំបន់សម្រាប់មនុស្សរស់នៅជាអចិន្ត្រៃយ៍តែម្តង។

នៅក្នុងឆ្នាំ ១៩៣៣ អាកាសធាតុនៅក្នុងតំបន់ បានធ្លាក់ដល់ ដក ៦៧.៧អង្សាសេ ដែលត្រូវបានគេកត់ត្រាទុក និងទទួលស្គាល់ថា ជាអាកាសធាតុដែលត្រជាក់ជាងគេបំផុតនៅក្នុងអឌ្ឍគោលភាគខាងជើង៕

សូមទស្សនាវីដេអូខ្លះៗ និងរូបភាពបន្ថែមទៀតនៅខាងក្រោមនេះ៖ 

តំបន់ Oymyakon ត្រជាក់ខ្លាំង ដល់ថ្នាក់រោមភ្នែកក៏កកដែរ

រូបភាពខ្លះៗនៅតំបន់ Oymyakon ប្រទេសរុស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]