ភ្នំពេញ៖ នាពេលថ្មីៗនេះ បើទោះជាតារាសម្តែង លោក ឡុង កំពុងតែមានភាពមមាញឹកនឹងការងារសិល្បៈ ស្ទើរតែដកឃ្លាមិនរួចយ៉ាងណាក្តី ក៏តារារូបនេះ សុខចិត្តឆ្លៀតឱកាស ទៅបួសធ្វើជាព្រះសង្ឃ ដើម្បីសងគុណអ្នកមានគុណរបស់ខ្លួនដែរ។

យ៉ាងណាមិញ មកទល់ពេលនេះ ការបួសសងគុណរបស់លោកឡុង ក៏បានបញ្ចប់ទៅរួចជាស្រេច ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលនោះ ដោយសារតែ លោកទើបតែសឹកមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ លោកបែរជាមកបង្ហោះរូប ធ្វើដំណើរកម្សាន្ត ទៅលេងខេត្តសៀមរាប ជាធម្មតា ដោយមិនខ្វល់ពីមុខមាត់និងសក់របស់ខ្លួន ដែលមិនទាន់ដុះស្អាតដូចកាលពីមុននោះទេ។

ទោះជាយ៉ាងណាក្តី អ្វីដែលពិសេសសម្រាប់តារាប្រុសរូបនេះ បើទោះជាលោក ទើបតែសឹករួច ហើយសក់ក្បាល មិនទាន់ដុះស្អាតក៏ពិតមែន ប៉ុន្តែឡុងនៅតែមើលទៅស្រស់សង្ហាដដែល មិនចាញ់កាលពីមុននោះទេ៕ 

លោក ឡុង
លោក ឡុង
លោក ឡុង
រូបដែលលោក ឡុងបង្ហោះទៅដើរលេងខេត្ត សៀមរាប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]