អេស្ប៉ាញ៖ បើយោងតាមការស្ទង់មតិមួយក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា អ្នកគាំទ្រ Real Madrid ភាគច្រើន គឺចង់ឲ្យ Cristiano Ronaldo ចាកចេញពីក្លិប។

សារព័ត៌មាន AS របស់អេស្ប៉ាញ បានដាក់ឲ្យមនុស្សចំនួន ១២៥ ០០០នាក់ បោះឆ្នោតថាតើពួកគេចង់ឲ្យ Ronaldo ចាកចេញ ឬបន្ដនៅកីឡដ្ឋាន Bernabeu។ ជាលទ្ធផលនោះគឺ ៦៧.៥% មិនចង់ឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ដលេងឲ្យ Real Madrid ទៀតនោះទេ។

យ៉ាងណាក៏ដោយ បើតាមសេចក្ដីរាយការណ៍មួយក្នុងប្រទេសអេស្ប៉ាញ បានរាយការណ៍ថា កីឡាករវ័យ ៣២ឆ្នាំនេះ ត្រូវបានក្លិបសន្យានឹងបន្ដកុងត្រាថ្មី ក្រោយជួយក្រុមលើកពាន La Liga និង Champions League រដូវកាលមុន។

សូមបញ្ជាក់ដែរថា ទម្រង់លេងរបស់ម្ចាស់ជ័យលាភីពានរង្វាន់ Ballon d’Or ៥សម័យ រដូវកាលនេះ គឺមិនសូវខ្លាំងដូចរដូវកាលមុនៗឡើយ ពោលគឺអាចស៊ុតបញ្ចូលទីត្រឹម ៤គ្រាប់ប៉ុណ្ណោះ ក្នុងលីកកំពូល La Liga គិតត្រឹមពាក់កណ្ដាលការប្រកួតសរុបនៃរដូវកាលនេះ ស្របពេលដែល Real កំពុងឈរនៅលេខរៀងទី៤ តាមពីក្រោយក្រុមគូប្រជែង Barcelona ដល់ទៅ ១៩ពិន្ទុ៕

Ronaldo ហ្វឹកហាត់ជាមួយក្រុម
Ronaldo ហ្វឹកហាត់ជាមួយក្រុម
Ronaldo ហ្វឹកហាត់ជាមួយក្រុម
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]