ភ្នំពេញ៖ នាថ្ងៃទី២៣ ខែមករា ខាងមុខនេះ ស្ថានីយទូរទស្សន៍ភីអិនអិន នឹងនាំយកខ្សែភាពយន្តភាគខ្មែរថ្មីមួយទៀតគឺរឿង “គ្រូពេទ្យខ្ញុំ” ។ ខ្សែភាពយន្តភាគខ្មែរថ្មីនេះ ភីអិនអិន បានប្រគល់សិទ្ធផលិតទៅឲ្យផលិតកម្ម អែតគ្រីអេទ័រ ជាអ្នកផលិត។

រឿង « គ្រូពេទ្យខ្ញុំ » នឹងចាក់បញ្ចាំងបន្ទាប់ពីរឿង សូផាត។ ខ្សែភាពយន្តនេះបង្ហាញពីស្នេហាមនោសញ្ចេតនាជ្រាលជ្រៅ និងបង្ហាញពីតថភាពពិតនៅក្នុងសង្គមរបស់យុវវ័យ និងក្រមសីលធម៌ក្នុងការរស់នៅបច្ចុប្បន្នរបស់គ្រូពេទ្យ និងប៉ូលីស។

នៅក្នុងសាច់រឿងទាំងមូលមានភាពចាក់ស្រេ: ដែលបង្កើតនូវចំណោទបញ្ហា និងការយល់ច្រលំជាច្រើន រវាងតួអង្គប៉ូលីសដ៏សែនសង្ហា សម្តែងដោយលោក វៃហាំង និង តួអង្គស្រីដ៏ស្រស់ស្អាតដែលជាគ្រូពេទ្យ សម្តែងដោយកញ្ញា យូប៊ីន រួមនិងតារាសម្តែងល្បីៗជាច្រើនរូបទៀត។

ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែនាំយក និងផលិតនូវខ្សែភាពយន្តភាគខ្មែរល្អៗបង្ហាញនូវគ្រប់រសជាតិសម្រាប់ទស្សនិកជន ដែលតែងតែគាំទ្រ និងលើកតម្កើងវិស័យខ្សែភាពយន្តភាគខ្មែរ។

សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរ រឿង « គ្រូពេទ្យខ្ញុំ » ចាក់ផ្សាយជូនទស្សនា រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៧និង៥០នាទី ដល់ម៉ោង ៩យប់។

គាំទ្រភាពយន្តខ្មែរ ដើម្បីជាកម្លាំងចិត្តផលិកករខ្មែរ និងភាពរីកចម្រើនវិស័យភាពយន្តនៅកម្ពុជា!

តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖

www.facebook.com/PNNDramaFanClub

សូមទស្សនាឈុតខ្លីនៅខាងក្រោមនេះ៖ 

ឈុតខ្លះៗនៅក្នុង រឿង « គ្រូពេទ្យខ្ញុំ »
ឈុតខ្លះៗនៅក្នុង រឿង « គ្រូពេទ្យខ្ញុំ »
ឈុតខ្លះៗនៅក្នុង រឿង « គ្រូពេទ្យខ្ញុំ »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]