បារាំង៖ បើទោះបីជាក្រុម Paris Saint-Germain បានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុម Dijon ក្នុងលទ្ធផល ៨-០ ក៏ពិតមែន ប៉ុន្តែកីឡាករឆ្នើម Neymar Jr. បានដើរចេញពីកីឡដ្ឋាន Parc de Princes ដោយមិនបានធ្វើការអបអរជាមួយមិត្តរួមក្រុម នៅលើទីលានឡើយ នេះក៏ព្រោះតែគេមានអារម្មណ៍ខឹងក្រោធនឹងអ្នកគាំទ្រក្រុម PSG យ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន L’Equipe កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនពេញចិត្តនឹងសកម្មភាពអ្នកគាំទ្រឡើយ បន្ទាប់ពីពួកគេបានស្រែកហូរឈ្មោះកីឡាករ Cavani ខ្លាំងៗ ក្នុងពេលដែលក្រុមទទួលបានបាល់ពិន័យ ១១ម៉ែត្រ។

យ៉ាងណាមិញ បើសិនជាកីឡាករ Cavani អាចរកបានត្រឹមតែមួយគ្រាប់ទៀត  កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ នឹងក្លាយជាកីឡាករ ដែលបានរកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Paris Saint-Germain  ដូច្នេះហើយបានជាអ្នកគាំទ្ររបសក្លិប ហាក់បីដូចជាចង់ឲ្យខ្សែប្រយុទ្ធរូបនេះស៊ុតបាល់ប៉េណាល់ទីមួយនោះ ជាជាងកីឡាករ Neymar ដែលរកបានគ្រាប់បាល់ Hat-trick រួចទៅហើយក្នុងពេលនោះ៕

កីឡាករ Neymar
កីឡាករ Cavani
ជម្លោះដើម្បីបាល់ប៉េណាល់ទីរវាង កីឡាករ Neymar និងកីឡាករ Cavani កាលពីដើមរដូវកាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]