យោងតាមប្រភពពត៌មានរបស់ប្រទេស សិង្ហបុរី បានអោយដឹងថា នៅប្រទេស ណកវេ (Norway) មានគុកមួយកន្លែងដែលមានឈ្មោះថា ហាល់ដេន (Halden Prison) ដែលមើលទៅ ហាក់បីដូចជា កន្លែងសម្រាកលំហែកាយ មិនដូចជាគុកដែលអ្នកទោស ត្រូវរស់នៅ នោះទេ ហើយដែលអ្នកទោសទាំងនោះ ទទួលបានប្រាក់ខែ ថែមទៀតផង ពីការងារ ដែលពួកគេបំពេញនៅទីនោះ ដោយក្នុង ១ថ្ងៃ ទទួលបាន ១១ដុល្លារអាមេរិក។

វាមិនគួរអោយជឿទាល់តែសោះ ដែលសូម្បីតែ ជាប់គុកហើយ នូវអាចទទួលបានប្រាក់ខែទៀត ហើយលើសពីនេះទៅទៀតនោះ គុកខាងលើនេះ ថែមទាំងមាន ផ្សារទំនើប ដើម្បីអោយអ្នកទោស ដើរទិញម្ហូបបន្លែផ្សេងៗ តាមដែលគេចង់ចំអិនពិសារ។ បន្ថែមពីនេះទៅទៀត គឺមាន ក្លឹបហាត់ប្រាណ ទីលានលេងបាល់ សំរាប់លេង ហ្គេម ក៏ដូចជាល្បែងកំសាន្តនានា មានផ្ទះបាយ មានស្ទូឌីយ៉ូចំរៀង ដែលមានគ្រប់ឧបករណ៍ ទាំងអស់សំរាប់អ្នកទោសលេងកំសាន្តអារម្មណ៍។

គុកមួយនេះ ត្រូវបានគេវាយតម្លៃថាចំណាយលើអ្នកទោសម្នាក់ អស់ ២២៧ ០០០ ដុល្លា អាមេរិក ក្នុងមួយឆ្នាំៗ ហើយបច្ចុប្បន្ន មានអ្នកទោសចំនួន ២៥០នាក់ និងបុគ្គលិក បំរើការងារ នៅទីនោះចំនួន ៣៤០នាក់។ យ៉ាងណាមិញ អ្នកទោសទាំងអស់ ត្រូវតែនៅក្នុងបន្ទប់ឃុំឃាំង របស់ពួកគេ ចាប់ពីម៉ោង ៨:៣០ យប់ ដល់ម៉ោង ៧:៣០ ព្រឹក ជារៀងរាល់ថ្ងៃ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគុកមួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]