កូរ៉េខាងត្បូង៖ តារាចម្រៀងរ៉េប លោក G-Dragon មិនត្រឹមជាសមាជិកក្នុងក្រុមចម្រៀងប្រុស BIGBANG ដ៏ល្បីនោះទេ លោកថែមទាំងជាតារាចម្រៀងទោល ដ៏កំពុងពេញនិយមខ្លាំង សម្រាប់អ្នកគាំទ្រ ទូទាំងពិភពលោកថែមទៀតផង។

ម៉្យាងវិញទៀត ប្រិយមិត្តដែលជាអ្នកគាំទ្រតារាសង្ហារូបនេះ ច្បាស់ជាដឹងហើយថាលោក គឺជាតារាមួយដួង ដែលចូលចិត្តមានស្ទីលនៃ ការតែងខ្លួនខុសប្លែកពីគេខ្លាំង ព្រោះអ្នកគាំទ្របាននិយាយតៗគ្នាថា បើស្ទីលរបស់លោកមិនខុសគេទេ គេមិនហៅ G-Dragon នោះទេ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក G-Dragon បានបង្ហាញស្ទីលថ្មីរបស់លោក មួយបែបទៀតហើយ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ស្ទើរតែទប់សំណើចមិនបាន ដោយសារតែលោក យកនាឡិកាដែលពាក់នឹងដៃ ទៅដាក់ជាមួយខ្សែក្រវ៉ាត់ ជាប់ជាមួយចង្កេះទៅវិញ។

ទាំងនេះ គឺជាស្ទីលថ្មីមួយទៀត របស់កំពូលតារាចម្រៀងរូបនេះ ហើយស្ទីលថ្មីមួយបែបនេះ មិនយូរមិនឆាប់ នឹងមានអ្នកគាំទ្រធ្វើតាមជាក់ជាមិនខាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះស្ទីលថ្មីមួយបែបនេះ?

Credit Page: G-Dragon Cambodia Fan 

G-Dragon
G-Dragon
G-Dragon
រូបដែលបង្ហាញស្ទីលថ្មីរបស់ G-Dragon ដោយយកនាឡិកាពាក់នឹងចង្កេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]