ភ្នំពេញ៖ អ្នកនាងគង់ សុជាតិ និងស្វាមី លោក ជា វិបុល ជាពិធីការិនី ពិធីករ ជួរមុខ ដែលល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ នាពេលបច្ចុប្បន្ន ជាពិសេសក្នុងកម្មវិធីធំៗតែម្ដង តែងតែឃើញមានវត្តមាន អ្នកទាំងពីរជារឿយៗ ។

ថ្មីៗនេះ ការងារសិល្បៈ របស់ ប្ដីប្រពន្ធមួយគូនេះ ហាក់ដូចជារវល់ខ្លាំងណាស់ មិនសូវមានពេលទំនេរនោះទេ មានការងារជាប់រហូត។

ក្នុងអាជីព ជាពិធីការិនី និងពិធីករ ពួកគេ តែងគោរពពេលវេលាណាស់ មិនដែលយឺតនោះទេ ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្នុងគណនីអុីនស្តាក្រាមផ្ទាល់ខ្លួនរបស់អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពមួយសន្លឹក ដោយរូបភាពនោះ បានឲ្យដឹងថា ដោយសារតែស្ទះផ្លូវខ្លាំងពេក អ្នកនាង ព្រមជាមួយ ស្វាមី សម្រេចចិត្ត ចុះពីឡាន ហើយហៅម៉ូតូឌុប ជិះម្នាក់មួយដើម្បីឲ្យទាន់ពេលកម្មវិធី នៅកោះពេជ្រ ថែមទៀតផង។

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ដែលមិនប្រកាន់ខ្លួនបែបនេះ ទោះបីមានឈ្មោះល្បីក៏ដោយ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

អ្នកនាងគង់ សុជាតិ និងស្វាមី
អ្នកនាងគង់ សុជាតិ និងស្វាមី
អ្នកនាងគង់ សុជាតិ និងស្វាមី
អ្នកនាងគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល