ភ្នំពេញ៖ សមាជិកក្នុងក្រុមកំប្លែងដ៏ល្បីរបស់លោក ពាក់មី អ្នកនាង អ៊ីត គឺជាតារាកំប្លែងមួយដួង ដែលសម្បូរទៅដោយសម្តី មិនចេះរីងស្ងួត ធ្វើឲ្យមហាជនសើចសប្បាយ ហើយជាពិសេសនោះ អ្នកនាង ពិតជាមានសម្រស់ស្រស់ស្អាត បើទោះជានាងបានរៀបការរួច និងមានកូនរួចទៅហើយក្តី។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាង អ៊ីត បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ដោយរូបនាង បាននាំកូនស្រីរបស់ខ្លួន ឡើងឆាកតន្រ្តីមួយរបស់ប៉ុស្តិ៍ CNC។

អ្វីដែលពិសេសនោះ កូនស្រីរបស់នាង អ៊ីត បានបង្ហាញសមត្ថភាពរបស់ខ្លួនដោយច្រៀង ចម្រៀងមួយបទដែលមានចំណងជើងថា « Saxophone បាត់ស្នេហ៍» ដែលធ្វើឲ្យមហាជន បើកភ្នែកធំៗ ដោយមិននឹកស្មានថា នាងអាចច្រៀងបទចម្រៀងមួយបទនេះ បានយ៉ាងពិរោះ។

ក្នុងនោះផងដែរ មហាជនពិតជាសរសើរដល់សមត្ថភាព កូនស្រីរបស់នាងអ៊ីត ខ្លាំងមែនទែន ព្រោះថានាងនៅតូចប៉ុណ្ណឹងសោះ ប៉ុន្តែសមត្ថភាពមិនចាញ់មនុស្សពេញវ័យប៉ុន្មាននោះទេ៕

ចង់ដឹងថាកូនស្រីអ្នកនាង អ៊ីត ច្រៀងពិរោះយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖  

អ្នកនាង អ៊ីត និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត