ភ្នំពេញ៖ សន្ទុះប្រជាប្រិយភាពរបស់ តារាចម្រៀងវ័យក្មេងពន្លកថ្មី ប្រចាំផលិតកម្មរស្មីហង្សមាស លោក សុវត្ថិ មុនីវណ្ណ លោក សុវត្ថិ មុនីនាគ និង លោក សុវត្ថិ សិរីវុឌ្ឈ កាន់តែកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីថ្ងៃ ដែលពួកគេបង្ហាញមុខ ជាផ្លូវការក្នុងថ្ងៃប្រឡួកសិល្បៈ ដំបូងមកម្ល៉េះ។

ក្នុងនោះផងដែរ ចំពោះបទចម្រៀង «កែវភ្នែក» របស់អ្នកទាំង៣ ក៏កំពុងតែក្លាយជាបទ ដែលពេញនិយម ក្នុងស្រទាប់មិត្តៗយុវវ័យ ជាពិសេសសម្រាប់អ្នកគាំទ្រស្រីៗតែម្តង។

អ្វីដែលកាន់តែពិសេសនោះ កូនប្រុសទាំង៣ របស់លោក ព្រាប សុវត្ថិ ចេញបទថ្មីនេះបានមិនយូរប៉ុន្មានផង ស្រាប់តែមុននេះ កូនប្រុសច្បង ពោលលោក សុវត្ថិ មុនីវណ្ណ  បានបង្ហោះសារអរគុណអ្នកគាំទ្រ និងបង្ហើបប្រាប់ពីការ ត្រៀមខ្លួនចេញសម្ដែង លើឆាកលើដំបូង។

យ៉ាងណាមិញ បើទោះជាកម្លោះសង្ហា រូបនេះមិនទាន់បានបញ្ជាក់ទីកន្លែងឬ ពេលវេលា ឲ្យច្បាស់លាស់ តែទស្សនិកជន ពិសេសអ្នកគាំទ្រ កំពុងអន្ទះសាររង់ចាំ ថាការសម្ដែងផ្ទាល់លើឆាករបស់ កូនខ្លា ប្រចាំផលិតកម្មហង្សមាស ថាពិតជាពិសេសយ៉ាងណា។

គួរបញ្ជាក់ដែរថា អ្នកទាំង៣នេះ តែងតែចេញសម្ដែងលើឆាកជាមួយ លោក ព្រាប សុវត្ថិ ដែលជាឪពុក ជាច្រើនដងរួចមកហើយ (អ្នករាំ) ប៉ុន្តែក្នុងពេលឆាប់ៗនេះពួកគេ នឹងចេញ ច្រៀង អមនឹងការសម្ដែងក្បាច់រាំដោយផ្ទាល់ខ្លួនឯង វិញម្ដង៕

លោក សុវត្ថិ សិរីវុឌ្ឈ លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ សិរីវុឌ្ឈ លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីវណ្ណ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ សិរីវុឌ្ឈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ