ភ្នំពេញ៖ បច្ចុប្បន្ននេះ កញ្ញា សុភ័ក្រ កុសុម៉ា កំពុងតែទទួលបាននូវប្រជា្រប្រិយភាពយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើននៅទូទាំងប្រទេស។

ជាមួយនឹងទេពកោសល្យពហុជំនាញរបស់ខ្លួនកញ្ញា សុភ័ក្រ កុសុម៉ា គឺមានភាពខុសប្លែកពីតារាស្រីដទៃ ព្រោះក្រៅពីជាពិធីការិនី កញ្ញាក៏ជាតារាសម្តែង និងតារាចម្រៀងមួយរូបផងដែរ ដែលទទួលបាននូវការគាំទ្រ ក៏ដូចជានិយមចូលចិត្តយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះនិស្ស័យពូកែនិយាយលេងសើច ឌឺដង និងកំប្លុកកំប្លែងស្ទើរតែគ្រប់ពេលវេលា របស់កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើឱ្យប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងខ្លាំងបន្ថែមទៀត ហើយមានវត្តមានតាមកម្មវិធីនានាជាច្រើនកន្លែង។

ហើយពេលឡើងសម្តែង ឡើងច្រៀង និងធ្វើជាពិធីការិនីម្តងៗ តារាស្រីរូបនេះក៏មានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត។ 

ចុះប្រិយមិត្តគិតយ៉ាងណា ពេលឃើញមុខរបស់កញ្ញា សុភ័ក្រ កុសុម៉ា ពេលមិនតុបតែងវិញ? តើនៅតែស្រស់ស្អាតដែរយ៉ាងណា?

មកទស្សនារូបភាពពេលមិនផាត់មុខ ឬដែលនិយមហៅថាមុខហ្ស៊ីនរបស់កញ្ញា សុភ័ក្រ កុសុម៉ា ដូចខាងក្រោមនេះ ដែលនាងបានបង្ហោះនៅក្នុង IG Story របស់ខ្លួន៖ 

តារាស្រីកញ្ញា សុភ័ក្រ កុសុម៉ា
តារាស្រីកញ្ញា សុភ័ក្រ កុសុម៉ា
តារាស្រីកញ្ញា សុភ័ក្រ កុសុម៉ា
តារាស្រីកញ្ញា សុភ័ក្រ កុសុម៉ា
មុខហ្សីនរបស់កញ្ញា សុភ័ក្រ កុសុម៉ា ដែលបានផុសនៅលើ IG Story របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា