រាជធានី​ភ្នំពេញ ៖ លោក​អ៊ាម វ​ន្នី មាន ឱកាស​សម្តែង​នៅ​ក្រៅប្រទេស​ញឹកញាប់ ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ ។ ទោះជា​យ៉ាងណា​ក្តី​លោក​នៅ​មិន​ទាន់​បាន​ចូល​ផលិតកម្ម​ណា​មួ​យ​ទេ ។

អតីត​បេក្ខជន​ប្រឡង​រួម​ជំនាន់​ដូច​ជា​សៅ លោក​ឧត្តម និង​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា ជាដើម​សុទ្ធសឹងតែ​រកបាន​ផលិតកម្ម​ចូល​ច្រៀង​រៀង​ៗ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ចម្រៀង​ដោយឡែក​តែ​លោក​អ៊ាម វ​ន្នី នៅ​មិន​ទាន់​រកបាន​ផលិតកម្ម​នៅឡើយ ។

លោក​អ៊ាម វ​ន្នី មាន ឱកាស​សម្តែង​នៅ​ក្រៅប្រទេស​ញឹកញាប់ ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​លោក​អ៊ាម វ​ន្នី​បានឱ្យ​ដឹង​ថា ​«​ខ្ញុំ​បាន​ចរចា​ធ្វើ​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ C2GO​ ដោយ​លក្ខខណ្ឌ​ការងារ​ខ្ញុំ​ត្រូវ​ពិភាក្សា​គ្នា​ទៀត ​ព្រោះ​ខ្ញុំ​ជា​តារាចម្រៀង​ Original Song​ ដែល​ចូល​ចិត្ត​ច្រៀង​អ្វី​ដែល​ជា​ស្នាដៃ​ខ្លួនឯង ។ ខ្ញុំ​មិនជា​មានការ​សោកស្តាយ​ទេ ដែល​មិត្តភក្តិ​មួយ​ចំនួន​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​រៀងខ្លួន ហើយ​២​ឆ្នាំ​ខ្ញុំ​មិន​ទាន់​បាន​ក្លាយជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ណា​មក​ពី​ខ្ញុំ​រវល់​ទៅ​ក្រៅប្រទេស គឺ​ទៅ​១០​ប្រទេស​ឯណោះ ។

លោក​អ៊ាម វ​ន្នី នៅ​មិន​ទាន់​រកបាន​ផលិតកម្ម​នៅឡើយ

ខ្ញុំ​មិនមែន​ការ​ច្រណែន​អ្វី​នឹង​មិត្ត​រួម​អាជីព​មាន​ទ្រនំ​នោះ​ទេ​ព្រោះ​២​ឆ្នាំ​ដែល​ខ្ញុំ​អត់​មាន​ផលិតកម្ម​ណា​ទទួល តែ​ក៏​មានការ​កសាង​ស្នាដៃ​ជា​ច្រើន​ក្នុង​សិល្បៈ​ដូច​ជា​ពង្រីក​ទីផ្សារ​នៅ​ក្រៅប្រទេស​ជាដើម ។ អំឡុង​ខែកុម្ភៈ​ខាង​មុខ​នេះ​គឺ​ត្រៀម​ចេញ​ទៅ​កូរ៉េ​ដើម្បី​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​នៅ​ទីនោះ​តាម​រយៈ​អង្គការ​ខ្ញុំ​ខ្មែរ ហើយ​រំពឹង​ថា​បងប្អូន​ខ្មែរ​នៅ​ទីនោះ​សប្បាយ​រីករាយ​»៕

លោក​អ៊ាម វ​ន្នី​បានឱ្យ​ដឹង​ថា ​«​ខ្ញុំ​បាន​ចរចា​ធ្វើ​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ C2GO​ ដោយ​លក្ខខណ្ឌ​ការងារ​ខ្ញុំ​ត្រូវ​ពិភាក្សា​គ្នា​ទៀត ​ព្រោះ​ខ្ញុំ​ជា​តារាចម្រៀង​ Original Song​
លោក​អ៊ាម វ​ន្នី នៅ​មិន​ទាន់​រកបាន​ផលិតកម្ម​នៅឡើយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ាម វន្នី