បាត់ដំបងៈ និស្សិតទំនើង៣នាក់ ដែលជាអ្នករៀន សូត្រចេះដឹងនិងគេដែរ គ្រាន់តែក្មេងមើលមុខ ខ្លួនស្រវឹង ក៏នាំគ្នាដេញ វ៉ៃ មនុស្ស និងម៉ូតូ ផ្អើលគេពេញភូមិ ត្រូវបាននគរ បាលអន្តរាគមន៍ខេត្ត ចេញដេញតាមឃាត់ខ្លួន បានកាលពីវេលា ម៉ោង១៦ និង១៥នាទី ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១២ នៅចំណុចមុខហាងស៊ីផឹក យីហោម្លប់ត្រជាក់ ស្ថិតក្នុង ភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង នាំយកមកស្នងការ នគរបាល ខេត្តធ្វើការសាកសួររួចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ខេត្តដើម្បីចាត់ ការបន្តតាមច្បាប់។

លោកវរសេនីយ៍ត្រី មៀន ឡាយ នាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ខេត្ត បានឲ្យដឹងថា និស្សិតទំនើងចំនួន៣នាក់ ដែលកម្លាំងនគរបាល ឃាត់ខ្លួនមាន ១.ឈ្មោះហាវ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត ឆ្នាំទី១ សាកលវិទ្យាល័យ បាត់ដំបង (UBB) មានទីលំនៅភូមិ សង្កាត់វត្តគរ ក្រុងបាត់ដំបង ២.ឈ្មោះស៊ឹង ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិត ឆ្នាំទី៤ សាកលវិទ្យាល័យបៀល ប្រាយ បាត់ដំបង (BBU) មានទីលំនៅភូមិបោះពោធិ ឃុំអូរដំបង ១ស្រុកសង្កែ ៣.ឈ្មោះពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ និស្សិតឆ្នាំទី១ សាកលវិទ្យាល័យបាត់ដំបង (UBB) មានទីលំនៅភូមិ.សង្កាត់ទួលតាឯក ក្រុង បាត់ដំបង។ ចំណែកជនរង គ្រោះមាន ឈ្មោះ ហេង វណ្ឌី ភេទប្រុស អាយុ១៣ឆ្នាំ និងបងប្រុស ឈ្មោះហេង រ៉ាដាំង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ។

លោកវរសេនីយ៍ត្រីមៀន ឡាយ បន្តថា តាមការដកស្រង់ ក្នុងរបាយការណ៍របស់ មន្រ្តី ជំនាញថា មុនពេលកើហេតុបក្ខ ពួកក្រុមជនល្មើស បាននាំគ្នាទៅ ផឹកស៊ីនៅ ហាយី ហោម្លប់ត្រជាក់ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច មានគ្នា ជិត១០នាក់ ផឹក ស្រាបៀអស់ជាង១០កេះ ពេលផឹករួចក៏បានបែកផ្លូវគ្នា ឯក្រុមជនល្មើស៣នាក់ បានជិះ ម៉ូតូ ចេញជិះ មកតាមផ្លូវ មកឈប់ជិតវិទ្យាល័យ នេតយ៉ង់។ ចំណែកជនរងគ្រោះ ២នាក់បងប្អូន បានចេញដំណើរ ពីហាងដែលបម្រុង បើកថ្មី មានយីហោពិភពសាច់ អាំង ដែលមានទីតាំងម្តុំជិត សណ្ឋាគារប្រេស៊ីដង់ ស្ថិតក្នុងភូមិរំចេក៣សង្កាត់ រតនៈ ក្រុងបាត់ដំបង ដើម្បីដើរចែកលិខិត ផ្សាយពាណិជ្ជកម្ម ហាងបើកថ្មី របស់ថៅកែខ្លួន រហូត មកដល់មុខវិទ្យាល័យនេយ៉ង់ ក៏ឈប់សម្រាកមួយភ្លែត ស្រាប់តែបក្ខពួកទាំង៣ នាក់ ឆ្លើយថាអាហ្អែងមើលមុខអញផង រួចក៏ស្ទុះមកវ៉ៃជនរងគ្រោះ (បងប្រុស) ចំនួន ៤ទៅ៥ ដៃចំភ្នែកនិងក.រួច ក៏រត់ចូលសាលាឲ្យគេជួយ ឯប្អូនប្រុស ក៏បានរត់ ចូលក្នុង សាលា ទូរស័ព្ទ ហៅបងប្អូន ឲ្យមកជួយផងដែរ។

ក្រោយពីបានធ្វើសកម្មភាព ហើយកម្លាំងនគរបាល អន្តរាគមន៍ពិសេស កំពុងដើរ ល្បាត ក៏ប្រទះឃើញក៏បានដេញ តាម ចាប់ម៉ូតូជនល្មើស ដែលបម្រុងជិះគេចខ្លួននោះបាននៅចំណុច ដែលបក្ខពួកខ្លួន ទើបនិងផឹកស៊ីហើយរួច នាំយកមក ការិយាល័យ ជំនាញដើម្បីសាកសួរចម្លើយ។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា បក្ខពួកខ្លួនបានវ៉ៃទៅ លើជនរងគ្រោះ ពិតប្រាកដមែន ព្រោះដោយ សារតែ ២នាក់ បងប្អូនបានមើលមុខ ពួកគេកំពុងតែ ស្រវឹង ទើបគេនាំគ្នាចុះពីលើម៉ូតូដេញវ៉ៃតែម្តង។

ចំណែកជនរងគ្រោះទាំង២នាក់ បងប្អូនបានដាក់ពាក្យបណ្តឹង ចូលការិយាល័យ ជំនាញ ឲ្យជួយអន្តរាគមន៍ និងទាមទារ សំណង ជំងឺចិត្តនិង ថ្លៃព្យាបាល ប៉ុណ្ណោះ។ ចំណែកជនល្មើសទាំង៣នាក់ដែលជានិស្សិតទំនើង ទុកឲ្យច្បាប់ជាអ្នកចាត់ការ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]