ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវកាលទី ៦ បានត្រឡប់មកវិញទៀតហើយ និងកាន់តែជាព្រឹត្តការណ៍ដ៏ធំអស្ចារ្យ ក្រុមចូលរួមប្រកួតកាន់តែច្រើន! ការប្រកួតកាន់តែច្រើន! និងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ និង ទី ១១ មីនា ២០១៨ ខាងមុខនេះ។ 

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

Tiger Street Football Festival គឺជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៣ មកម្លេះ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

Tiger Street Football Festival ឆ្នាំ ២០១៨ នេះ មណ្ឌលប្រកួតកើនឡើងរហូតដល់ប្រាំបីខេត្តក្រុងទូទាំងប្រទេស រួមមាន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុងប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុងតាខ្មៅខេត្តកណ្តាល និង រាជធានីភ្នំពេញ។ រង្វាន់សរុបកាន់តែធំអស្ចារ្យ រហូតដល់ ៥០០០០ ដុល្លារ។

ក្រុមជាង ៥០០ ក្រុមត្រូវបានរំពឹងថានឹងចូលរួមការប្រកួត ដណ្តើមតំណែងជើងឯក Tiger Street Football Festival ឆ្នាំ ២០១៨ នេះ ។

ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival រួមមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងការប្រកួតបាល់ទាត់ ស្តង់លេងហ្គេមកម្សាន្ត ស្តង់សំរាប់អ្នកគាំទ្រមានជាបដាសំរាប់សសេរគាំទ្រក្រុមរបស់ខ្លួន និងមានការគូរមុខគួរឲ្យទាក់ទាញ មានកន្លែងលក់វត្ថុអនុស្សាវរីយជាសំភារៈកីឡា កន្លែងថតរូបអនុស្សាវរីយ និងកម្មវិធីប្រូម៉ូសិនពិសេសសំរាប់ការជាវស្រាបៀរ Tiger។

កាន់តែអស្ចារ្យកម្មវិធីប្រគំតន្រ្តី កាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចំរុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

ជួបគ្នាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ២០១៨ ដំបូងនៅឆេ្នរអូរឈើទាល ទីរួមខេត្ត ព្រះសីហនុ ក្នុងថ្ងៃទី ២០ - ២១ ខែមករា ឆ្នាំ ២០១៨ ចាប់ពី ៧ ព្រឹកតទៅ។

ដូច្នេះ តើអ្នកបានចុះឈ្មោះក្រុមរបស់អ្នកហើយឬនៅ? សូមរង់ចាំមើលថាតើក្រុមរបស់អ្នកអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រដែរឬទេ និងក្លាយជាជើងឯកទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨។

ព័ត៌មានលម្អិតបន្ថែម សូមអានខិតប័ណ្ណផ្សព្វផ្សាយ ឬ សូមទំនាក់ទំនងលេខ៖077 777 928 ឬ តាមរយៈហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]