មានការប្រារព្ធ ក្បួនពិធីមួយ ជាការប្រលែងគោជាច្រើនក្បាលតាមផ្លូវ ហើយមនុស្ស បានដេកតម្រៀបគ្នាជាជួរ ដើម្បីអោយសត្វគោទាំងនោះ ឆ្លងកាត់ ដោយត្រូវជាន់ ពីលើពួកគេ ដែលមើលទៅមានការឈឺចាប់ខ្លាំងណាស់។

ក្បួនពិធីនេះ គឺមានយូរយារណាស់មកហើយ ដែលជាប្រពៃណីរបស់ប្រទេសឥណ្ឌា ហើយគេបានប្រារព្ធធ្វើឡើងនៅតាមភូមិជាច្រើន ក្នុងតំបន់ អ៊ូចេន (Ujain) ស្ថិតនៅរដ្ឋ មាឌីយ៉ា ប្រាដេស (Madhya Pradesh) ដោយមានការដេកនៅលើដីតម្រៀបគា្នជាជួរ ដើម្បីស្វាគមន៍ដល់សត្វគោរបស់ពួកគេ ដើរជាន់។ នៅក្នុងក្បួនពិធីនេះ គឺអ្នកភូមិទាំងនោះ បានរៀបចំតុបតែងដល់សត្វគោរបស់ពួកគេ យ៉ាងស្រស់ស្អាត ដោយមានការលាបពណ៌លម្អ រៀងៗខ្លួន។

ក្បួនពិធីនេះគេតែងរៀបចំឡើង មុនពេលពិធីបុណ្យ ឌីវ៉ាលី មកដល់មួយថ្ងៃ ដែលជាពិធីបុណ្យ មានប្រជាប្រិយភាពបំផុត ក្នុងចំណោមពិធីបុណ្យសាសនាហិណ្ឌូទាំងអស់ ហើយពិធីបុណ្យ ឌីវ៉ាលី នេះត្រូវបានប្រារព្ធធ្វើឡើងជុំវិញពិភពលោក នៅថ្ងៃទី ១៣ ខែវិច្ឆិកា រៀងរាល់ឆ្នាំ។ ចំណែកអ្នកភូមិដែលមិនបានចូលរួម បានប្រមូលផ្តុំគ្នា យ៉ាងច្រើនកុះករ ដើម្បីមកចូលរួម ទស្សនានូវក្បួនពិធី ដែលមើលទៅ គួរអោយឈឺសាច់នេះផងដែរ។

យ៉ាងណាមិញ អ្នកភូមិទាំងនោះបានបញ្ជាប់ប្រាប់ថា តាំងពីប្រារព្ធពិធីនេះមកដល់បច្ចុប្បន្ន គឺមិនដែលមាននរណាម្នាក់ទទួលរងរបួស សូម្បី មានស្នាម ឬ មុត បន្តិចនោះឡើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះពិធីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]