កូរ៉េខាងត្បូង៖ បើនិយាយពីកំពូលតារាចម្រៀងរបស់កូរ៉េខាងត្បូង គឺច្បាស់ជានឹកឃើញដល់រាជនីចម្រៀង K-POP កញ្ញា CL ជាក់ជាមិនខានឡើយ។

ស្ថិតនៅក្នុងអាជីពជាតារាចម្រៀងអស់រយៈពេលជាច្រើនឆ្នាំស្រីស្អាត CL មានអ្នកគាំទ្រខ្លួនជាច្រើននាក់នៅជុំវិញពិភពលោក ព្រោះតែរូបសម្រស់ និងទេពកោសល្យនៅក្នុងវិស័យសិល្បៈដ៏ប៉ិនប្រសប់របស់នាង។

បន្ទាប់ពីមានភាពល្បីល្បាញនៅលើវិថីសិល្បៈនេះ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក កញ្ញា CL សមាជិកមកពីក្រុមតារាចម្រៀង 2NE1 ដ៏ល្បីល្បាញរបស់កូរ៉េ បានរស់នៅលើគំនរទ្រព្យសម្បតិ្ត និងប្រើជីវិតជានារីដ៏ទាន់សម័យមួយរូបផងដែរ។

ជាក់ស្តែងបច្ចុប្បន្ននេះ តារាចម្រៀងស្រី CL មានសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនសុទ្ធតែទំនើបៗ និងមានម៉ាកប្រ៊េនល្បីៗទាំងអស់ មិនថាជាសម្លៀកបំពាក់ ស្បែកជើង  និងកាបូបជាដើម គឺសុទ្ធតែមានតម្លៃថ្លៃៗ មិនក្រោមពាន់ដុល្លារនោះទេ៕

តោះកុំឱ្យខាតពេលយូរ យើងមកទស្សនាសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់កញ្ញា CL ព្រមទាំងតម្លៃ ខាងក្រោមនេះដូចតទៅ៖ 

Credit Page: 2NE1 កម្ពុជា

រ៉ូបតម្លៃ ១៥៩៤ ដុល្លារ
រ៉ូបខ្លីស្លៀកចូលរួមកម្មវិធីតម្លៃ ២៦០៦ ដុល្លារអាមេរិក
ឈុតអាវជាប់ខោមានតម្លៃរហូតដល់ទៅ ៤១៨០ ដុល្លារអាមេរិក
កាបូបស្ពាយប្រ៊េន Chanel មានតម្លៃ ៤០០០ ដុល្លារអាមេរិក
កាបូបកាន់ដៃ មានតម្លៃដល់ទៅ ៤៩៩៥ ដុល្លារអាមេរិក
កាបូបដើរកម្សាន្ត ប្រ៊េន GUGGI មានតម្លៃ ១៥២០ ដុល្លារអាមេរិក
ស្បែកជើងកវែងប្រ៊េន LV មានតម្លៃ ២៤៤០ ដុល្លារអាមេរិក
តារាចម្រៀង CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]