ភ្នំពេញៈ តារាសម្តែង ដែលពោរពេញ ទៅដោយភាពរួសរាយលេងសើចច្រើន អ្នកនាង សារ៉ាយ សក្ខណា ទោះបីជាមានគ្រួសារដ៏មានសុភមង្គលទៅហើយក្តី ក៏នៅតែប្រកបអាជីពជាតារាសិល្បៈដដែល និងនៅតែបម្រើអារម្មណ៍ទស្សនិកជនទាំងអស់ ដែលតែងតែគាំទ្រនាងរហូតមកទល់បច្ចប្បន្ន។

មូយរយៈចុងក្រោយថ្មីៗនេះដែរ តារាសម្តែងរូបនេះ ក៏មានការរវល់ ជាមួយនឹងការងារវិស័យសិល្បៈ មិនខុសពីពេលនៅលីវ។

ជាក់ស្តែង កាលពីម្សិលមិញ សារ៉ាយ សក្ខណា ក៏បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ខណៈពេលកំពុងធ្វើម្ហូប ដែលមើលទៅគូរឲ្យចង់អស់សំណើចមែនទែន ដោយគ្រាន់តែធ្វើម្ហូបសោះ នាងថែមទាំងដណ្តប់ភួយ និងពាក់មួកសុវត្ថិភាព នៅពេលចម្អិន។

យ៉ាងណាមិញ ដោយសារតែភាពលេងសើចច្រើនទើបធ្វើឲ្យនាង ចូលចិត្តធ្វើអ្វីប្លែកៗ ក្នុងនោះ រួមទាំងធ្វើឲ្យទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើល និងកាន់តែចូលចិត្តតាមដានសកម្មភាពនាងទៀតផង៕

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា ដណ្តប់ភួយ និងពាក់មួកសុវត្ថិភាព ពេលចម្អិនអាហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា