ភ្នំពេញ៖ រឿងរ៉ាវស្នេហា របស់តារាកំប្លែងស្រី នីឡា កំពុងតែត្រូវមហាជន តាមដានយ៉ាងស្អិតបំផុត ដើម្បីចង់ដឹងថា តើរូបនាង​ ពិតជា​ មានទំនាក់ទំនងជាមួយនឹង តារាហ្វេសប៊ុក វ័យក្មេងម្នាក់ ដូចជាគេនិយាយមែនដែរឬទេ។

ក្នុងនោះដែរ រូបនាង ក៏បានប្រកែក ពីទំនាក់ទំនងមួយនេះ ដោយអះអាងថា រវាងនាង និងបុរសរូបនោះ គ្រាន់តែជាមិត្តភក្តិធម្មតា ស្គាល់គ្នារាប់ឆ្នាំ ទើបធ្វើឲ្យ មានការស្និទ្ធស្នាល ដូចជា​ មនុស្សស្រលាញ់គ្នា។

ប៉ុន្តែទោះជាយ៉ាងណា សកម្មភាព និងទង្វើ របស់អ្នកទាំងពីរ អ្នកគាំទ្រ សង្កេតឃើញថា ដូចជាលើសពីមិត្តច្រើនជាង ដែលឃើញពួកគេ តែងបង្ហាញក្តីស្រលាញ់ និង មើលថែគ្នា នៅក្នុងបណ្តាញសង្គម។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត កាលពីយប់មិញនេះដែរ មានការបែកធ្លាយ វីដេអូខ្លីមួយ ដែលស្តែងឲ្យឃើញ ពីភាពស្អិតរមួត របស់នីឡា និង តារាហ្វេសប៊ុករូបនោះ ដោយអ្នកទាំងពីរ ស្ថិតក្នុងរថយន្តជាមួយគ្នា។ 

មិនតែប៉ុណ្ណោះ បើក្រឡេកមើលវីដេអូឲ្យយូរ អ្នកគាំទ្រ គិតថា នីឡា ដូចជាទំនងគេងលើភ្លៅ បុរសរូបនោះ បែបផ្អែមល្ហែម ដូចជាគូស្នេហ៍យ៉ាងដូច្នោះដែរ ហើយជាពិសេស ពួកគេ ក៏បង្ហាញពីភាពសប្បាយរីករាយ ខណៈនៅជិតគ្នាទៀតផង។

យ៉ាងណាមិញ មកទល់ពេលនេះ​ សម្រាប់សាមីខ្លួន នៅតែមិនប្រកាសពី ទំនាក់ទំនងពិតរបស់ខ្លួន ដែលកាន់តែធ្វើឲ្យ មហាជនរឹតតែចាប់អារម្មណ៍ ខណៈ រូបភាព និងសកម្មភាពរបស់ពួកគេ កាន់តែស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ៕

តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
តារាកំប្លែង នីឡា
សកម្មភាពស្និទ្ធស្នាល រវាងនីឡា និង តារាហ្វេសប៊ុកម្នាក់
សកម្មភាពស្និទ្ធស្នាល រវាងនីឡា និង តារាហ្វេសប៊ុកម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា