ប្រភពព័ត៌មានបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១២ នេះថា តារាហូលីវូដនាង Scarett Johansson បានស្នើឱ្យភ្នាក់ងារស៊ើបអង្កេត FBI ធ្វើការស្វែងរកពីមូលហេតុអ្វី បណ្ដាលឱ្យរូបថតស្រាត ដែលនៅក្នុងទូរស័ព្ទដៃ iPhone របស់នាង ត្រូវបានគេលួចយកបានបែបនេះ។

រូបថតស្រាតរបស់តារាវ័យ ២៦ឆ្នាំរូបនេះ គឺជារូបថតដែលនាង បានថតដោយខ្លួនឯង ប៉ុន្ដែកាលពីថ្ងៃទី៨ ខែមីនា ស្រាប់តែរូបថតនោះចេញនៅតាមវិបសាយទៅវិញ។ ប្រសិនបើរូបថតនេះត្រូវបានពួក hacker លួចយកមែននោះ នាងនឹងក្លាយទៅជាតារាចុងក្រោយគេ ដែលក្លាយជាជនរងគ្រោះនៃការ hack ទូរស័ព្ទ ដើម្បីលួចយក រូបស្រាត និងវីដេអូស្រាត ក្នុងចំណោមតារាស្រីយ៉ាងហោចណាស់ក៏៥០នាក់ផ្សេងទៀត ដែលត្រូវបានគេលួចយករូបស្រាតបែបនេះ។

តារាដែលជាគោលដៅ នៃការលួចយករូបស្រាតដូចគ្នានេះ រួមមាននាង Jessica Alba, Vanessa Hudgens, Selena Gomez និងតារាទើបពេញវ័យនាង Miey Cyrus ក៏ដូចជាតារាចម្រៀង Christina Aguierra ផងដែរ។ គេហទំព័រតារានៅអាមេរិក ក៏បានភ្ជាប់ការលេចធ្លាយ រូបស្រាតនេះ ទៅនឹងក្រុម hacker Anonymous ផងដែរ ដោយសារតែពួកនេះបានបង្វែរទិសដៅមកលើតារាល្បីៗ។

គេមិនទាន់ប្រាកដទេថា ករណីរបស់ Johansson នាពេលនេះមានការទាក់ទងនឹង ករណីរបស់តារាមុនៗ ឬយ៉ាងណានោះទេ។ គេហទំព័រកំសាន្ត TMZ ក៏បានសរសេរដែរថា Johannson បានលើករឿងនេះថា ជាករណីព្រហ្មទណ្ឌទៅកាន់ FBI។ ចំណែក FBI ក៏បានដឹងពីរឿង hack នេះដែរ ហើយក៏កំពុងតែ ស៊ើបអង្កេតផងដែរ៕

ដោយ៖ វាយោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

រូបថតបន្ថែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]