ថៃ៖ បច្ចុប្បន្នតារាសម្តែងស្រី Mai Davika កាន់តែមានភាពល្បីល្បាញឡើងពីមួយថ្ងៃៗទៅមួយថ្ងៃ និងមានការងារមមាញឹកជាច្រើននៅក្នុងសង្គមសិល្បៈ ទាំងការថតខ្សែភាពយន្ត និងស្ពតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗនានាជាដើម។

តារាសម្តែងស្រី Mai Davika កាន់តែមានភាពល្បីល្បាញឡើងពីមួយថ្ងៃៗទៅមួយថ្ងៃ

ងាកទៅមើលពីជីវិតឯកជនរបស់កំពូលតារាសម្តែងស្រីរូបនេះវិញ ក៏ជានារីទាន់សម័យម្នាក់ ដែលប្រើជីវិតរស់នៅប្រចាំថ្ងៃយ៉ាងសម្បូរបែប ជាជីវិតរស់នៅក្នុងក្តីប្រាថ្នានារីជាច្រើនចង់បាន។

ជាក់ស្តែង Davika មានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនគ្រឿង ដែលសុទ្ធតែស៊េរីទំនើប និងមានតម្លៃថ្លៃកប់ពពក។ 

នៅក្នុងនោះដែរឡានដែល Davika កំពុងប្រើប្រាស់រាល់ថ្ងៃគឺរួមមានតទៅនេះ៖

រថយន្តទី១៖ អាចថាជាឡានលក្ខណៈគ្រួសារ ព្រោះឡាននេះ Davika មិនមែនជាអ្នកបើកខ្លួនឯងទេ គឺមានអ្នកបើកឡានប្រចាំគ្រួសារម្នាក់តែម្តង ដោយភាគច្រើនតារាសម្តែងស្រីរូបនេះជិះទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗ ដូចជាកម្មវិធីជប់លៀង ឬបង្ហាញម៉ូតជាដើម។

រថយន្តជិះទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗ របស់តារាស្រី Davika

រថយន្តទី២៖ មានម៉ាកទំនើបស៊េរីថ្មីពណ៌ស ដែលភាគច្រើនគឺនាងជិះទៅដើរលេងកម្សាន្តលក្ខណៈផ្ទាល់ខ្លួន ឬជាមួយមិត្តភក្តិជាដើម។

ឡានពណ៌សទុកជិះដើរលេងរបស់ Davika
ឡានពណ៌សទុកជិះដើរលេងរបស់ Davika

រថយន្តទី៣៖ ក៏សម្រាប់ទុកជិះដើរលេងលំហែកាយផងដែរ ហើយមានពេលខ្លះទៀតក៏ឃើញនាងជិះទៅថតរឿងផងដែរ។  

រថយន្តពណ៌ខ្មៅសម្រាប់ទុកជិះដើរលេងលំហែកាយ ឬទៅថតរឿង
រថយន្តពណ៌ខ្មៅសម្រាប់ទុកជិះដើរលេងលំហែកាយ ឬទៅថតរឿង

រថយន្តទី៤៖ ទុកសម្រាប់ជិះដើរលេងកម្សាន្តដូចគ្នា ពេលសម្រាកលំហែពីការងារ ឬនៅពេលចុងសប្តាហ៍ជាដើម។

ឡានស៊េរីទំនើបគ្រឿងទី ៤ របស់តារាសម្តែងស្រី Mai Davika

ពិតជាមិនធម្មតាទេ តូចតែខ្លួនប៉ុណ្ណោះតែស្រីស្អាត Davika ជិះឡានសុទ្ធតែស៊េរីទំនើបទាន់សម័យ សាកសមឈ្មោះជាតារាស្រីជួរមុខលំដាប់ប្រទេសមិនខុសមែន៕

តារាសម្តែងស្រី Mai Davika
តារាសម្តែងស្រី Mai Davika
តារាសម្តែងស្រី Mai Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]