(ភ្នំពេញ)៖ តារាចម្រៀងសំឡេងស្អក ប្រចាំផលិតកម្មថោន លោក ខេម បានទម្លាយពីអារម្មណ៍មិនសប្បាយចិត្ត ខណៈមានបុគ្គលមួយចំនួន តែងមានបំណងតាមបំផ្លាញ សេចក្តីសុខរបស់ខ្លួន។ មិនតែប៉ុណ្ណោះ តារាចម្រៀងលោក ខេម ក៏បានផ្តាំដល់មហាជន ឲ្យមានការប្រុងប្រយ័ត្នចំពោះបុគ្គលប្រភេទនេះ ផងដែរ។

លោក ខេម បានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា « ហេតុអីបានត្រូវបំផ្លាញអ្នកដទៃ ដើម្បីសេចក្តីសុខខ្លួនឯង អ្នកមិនគិតថា អាត្មានិយមពេកទេអី ឬអ្នកគិតថា ពិភពលោកនេះ ព្រះបង្កើតមក ដើម្បីឲ្យអ្នកឯងនៅតែម្នាក់។ សូមទោសបងប្អូន ដោយព្រោះខ្ញុំបានជួបមនុស្សរបៀបនេះរួចហើយ សូមប្រយ័ត្នមនុស្សប្រភេទ នេះផង!»។

ជាមួយគ្នានៃការបញ្ចេញកំហឹង ពីសំណាក់តារាចម្រៀង លោក ខេម នេះដែរ ក៏មានទស្សនិកជន ពិសេសអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកជាច្រើន បានផ្ញើសារសួរ នាំលោកអំពីបញ្ហានេះផងដែរ ប៉ុន្តែជាចម្លើយ មិនត្រូវបានតារាប្រុសរូបនេះ បញ្ជាក់ទេថា លោកមានជម្លោះ ក្នុងរង្វង់អ្នកសិល្បៈដូចគ្នា ឬអ្នកក្រៅសិល្បៈ នោះឡើយ។

សូមបញ្ជាក់ថា សម្រាប់ទីផ្សារសិល្បៈរបស់លោក ខេម មួយរយៈពេលចុងក្រោយនេះ ហាក់មានការស្ងប់ស្ងាត់បន្តិច ពោលគឺចាប់តាំងពីលោកមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ កាលពីអំឡុងឆ្នាំ២០១៦កន្លងមក៕

ខេម
ខេម
ខេម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម