កូរ៉េខាងត្បូង៖ Taeyang គឺជាសមាជិកក្នុងក្រុមតារាចម្រៀងប្រុស BIGBANG ដ៏ល្បីល្បាញ ខ្លាំងបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញរបស់ Taeyang លោកថែមទាំងរកចំណូលបានពីការងារសិល្បៈ យ៉ាងច្រើនសន្ធឹកសន្ធាប់ ស្ទើរតែមិននឹកស្មានដល់ក្នុងមួយឆ្នាំៗ។

ក្នុងនោះផងដែរ យោងតាមព័ត៌មានច្បាស់ការមួយ បានបង្ហាញនៅដើមឆ្នាំ២០១៨ នេះថា Taeyang អាចរកបានទឹកប្រាក់ចំនួន៤៧.៦ លានដុល្លារ ក្នុងឆ្នាំ២០១៧នេះ។

កាលពីថ្មីៗនេះ Taeyang ទើបតែទិញផ្ទះដ៏ស្រស់ស្អាតមួយ ដែលមានតម្លៃ៤ លានដុល្លារ នៅក្បែទន្លេហាន សម្រាប់រស់នៅជាមួយ អនាគតប្រពន្ធរបស់ខ្លួន កញ្ញា Min Hyo Rin ដែលរៀបការនៅខែកុម្ភៈ ខាងមុខនេះ។

មិនត្រឹមតែប៉ុណ្ណោះ Taeyang ថែមទាំងទិញអគារ ដែលមានកម្ពស់៨ជាន់ មានតម្លៃ ប្រមាណ ៧.១ លានដុល្លារ នៅឯតំបន់ទីប្រជុំជនដែលថ្លៃជាងគេ នៅក្នុងទីក្រុង សេអ៊ូល ថែមទៀតផង។

ទោះជាយ៉ាងណាក្តី ចំណូលដែល Taeyang រកបាននៅក្នុងឆ្នាំ ២០១៧ នេះ គឺជាចំណូលដែលខ្ពស់បំផុត សម្រាប់តារាល្បីៗដូចជាលោក។ ម៉្យាងវិញទៀត ចំណូលទាំងនេះ ត្រូវបានបញ្ជាក់ថា សុទ្ធតែចេញពីការងារត្រឹមត្រូវទាំងអស់៕ 

Taeyang
Taeyang
ទឹកប្រាប់ដែលរកបានក្នុងរយៈមួយឆ្នាំ
អគារ៨ជាន់ដែលជាកម្មសិទ្ធរបស់ Taeyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]