កំពង់ស្ពឺ៖ក ន្លងមកតែងមានដំណឹងដ៏រសើប លេចឮជាបន្តបន្ទាប់ថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានគូស្នេហ៍ ដែលមិនមែនជាតារាចម្រៀងរួមទ្រនំ លោក ឆន សុវណ្ណរាជ នោះទេ ។

យ៉ាងណាមិញ បើទោះជាមានការនិយាយតៗគ្នាបែបនេះមែន ប៉ុន្តែចំពោះដៃគូចម្រៀងទាំងពីរនេះ នៅតែបង្ហាញភាពផ្អែមល្ហែម ឲ្យគ្នាទៅវិញទៅមកជារឿយ លើបណ្ដាញសង្គម ក៏ដូចជាការសម្ដែងក្នុងកម្មវិធីនានា។

ជាក់ស្ដែងថ្មីៗនេះ ម្ចាស់បទ«ខ្មាស់គេមែនទេ ដែលមានអូនជាសង្សារ» លោក ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ត្រូវបានឡើងសម្ដែងលើឆាកប្រគុំតន្ត្រីនៅខេត្ត កំពង់ស្ពឺ  ស្រាប់តែតារាមួយគូនេះ បានធ្វើឲ្យអ្នកទស្សនា ស្រែកលាន់ពេញឆាក បន្ទាប់ពីបាន ឮ សុវណ្ណរាជ ហៅ សុគន្ធកញ្ញា សុទ្ធតែ Honey ពេញៗមាត់ ចំពោះមុខមហាជនជាច្រើនបែបនេះ។

គួររម្លឹកដែរថា តារាស្រីប្រុសទាំងពីរនេះ ជាដៃគូចម្រៀងយ៉ាងសាកសម ដែលត្រូវបាន ទស្សនិកជន ពិសេសអ្នកគាំទ្រ  មានការពេញចិត្តជាខ្លាំង និងចង់ឲ្យពួកគេមានស្នេហា ក្រៅឆាកទៀតផង៕

តោះចង់ជ្រាបកាន់តែច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖ 

ឆន សុវណ្ណរាជ ហៅ ឱក សុគន្ធកញ្ញា honeyពេញៗមាត់ ធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោពេញឆាក
ឆន សុវណ្ណរាជ ហៅ ឱក សុគន្ធកញ្ញា honeyពេញៗមាត់ ធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោពេញឆាក
ឆន សុវណ្ណរាជ ហៅ ឱក សុគន្ធកញ្ញា honeyពេញៗមាត់ ធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោពេញឆាក
ឆន សុវណ្ណរាជ ហៅ ឱក សុគន្ធកញ្ញា honeyពេញៗមាត់ ធ្វើឲ្យអ្នកគាំទ្រ ស្រែកហ៊ោពេញឆាក
ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ