ភ្នំពេញ៖ កាលពីថ្មីៗនេះ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលបានឃើញ MV ថ្មី មានសម្ដែងស្លៀកឈុតស៊ិចស៊ី។

យ៉ាងណាមិញ ម្ចាស់បទ«ម្នាក់ឯងមិនស្លាប់ទេ» រូបនេះ ក៏នៅតែបង្ហាញភាពស៊ិចស៊ី ជារឿយៗ តាមរយៈរូបភាពដែលត្រូវបាន គេចែកចាយលើបណ្ដាញសង្គម។

ជាពិសេស សូម្បីតែអង្គុយថតរូបអនុស្សាវរីយ៍ ជាមួយមិត្តរួមអាជីពចាស់ៗ របស់កញ្ញា ក៏តារាចម្រៀងស្រីល្បី ច្រើនឆ្នាំរូបនេះ មិនខ្លាច ក្នុងការបង្ហាញភាពលេចធ្លោ តាមរយៈម៉ូតអាវបញ្ចេញល្វែងលើ នេះដែរ។

គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម ក៏មានអ្នកគាំទ្រ សរសើរថា កញ្ញា មាស សុខសោភា  ជាតារាស្រីដែលពូកែតុបតែងខ្លួន មិនចាញ់តារាចំណូលថ្មី មួយចំនួននោះឡើយ៕  

កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា
កញ្ញា មាស សុខសោភា និងមិត្តអ្នកសិល្បៈ
កញ្ញា មាស សុខសោភា និងមិត្តអ្នកសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា