ភ្នំពេញ៖ លោក ជា វណ្ណារិទ្ធ គឺជាពិធីករ និងតារាសម្តែងល្បីឈ្មោះ ព្រមទាំងសម្បូរប្រជាប្រិយភាពមួយរូប នៅក្នុងទូរទស្សន៍បាយ័ន។

ជាក់ស្តែងបច្ចុប្បន្ននេះលោក ជា វណ្ណារិទ្ធ ពិតជាមានការងារមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ស្ទើរតែដកឃ្លាមិនរួច ជាពិសេសគឺការងារជាពិធីករក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ធំៗ ឬកម្មវិធីជប់លៀងនានាជាដើម។

ថ្វីត្បិតតែខ្លួនជាអ្នកសិល្បៈ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់នៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែម្សិលមិញនេះ នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនគេប្រទះឃើញលោក ជា វណ្ណារិទ្ធ ជិះម៉ូតូធម្មតា មួយគ្រឿងនៅលើផ្លូវសាធារណៈយ៉ាងសាមញ្ញៗ ដោយមិនប្រកាន់ខ្លួនជាតារាល្បីឡើយ។

ដោយនៅលើហ្វេសប៊ុកតារាប្រុសរូបនេះបានប្រាប់ឱ្យដឹងយ៉ាងដូច្នេះ ពេលជួបជាមួយអ្នកដំណើរតាមដងផ្លូវរួមគ្នាថា៖

«មិនបានណាត់គ្នាជាមួយគាត់ទេ តែជួបនៅស្តុបដោយចៃដន្យ ម៉ូតូ និងមួក ម្យ៉ាងម្នាក់ជាមួយខ្ញុំ សំខាន់គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ»។

ក្រៅពីមិនប្រកាន់ឫកហើយលោក ជា វណ្ណារិទ្ធ នៅគោរពច្បាប់ចរាចរណ៍ផ្លូវគោក បានយ៉ាងល្អបែបនេះថែមទៀត៕

ទស្សនាកម្រងរូបភាពខាងក្រោមដូចតទៅ៖ 

រូបភាពពេលជិះម៉ូតូដែលលោក ជា វណ្ណារិទ្ធ បានផុសនៅលើហ្វេសប៊ុកខ្លួន
រូបភាពពេលជិះម៉ូតូដែលលោក ជា វណ្ណារិទ្ធ បានផុសនៅលើហ្វេសប៊ុកខ្លួន
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ
លោក ជា វណ្ណារិទ្ធ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ