ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី បើទោះបីជានាង ធ្លាប់រៀបការនិងមានកូនស្រីម្នាក់ រួចទៅហើយក្តី ប៉ុន្តែប្រជាប្រិយភាពរបស់នាង ហាក់មិនប្រែប្រួលនោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់អ្នកនាង នៅតែស្រស់ស្អាតក្មេងជាងវ័យដដែល។

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនាង សុខ សោម៉ាវត្តី មានភាពមមាញឹកខ្លាំង នៅក្នុងការងារសិល្បៈ ទាំងការថតរឿង ថតMV និងថតស្ពតជាដើម ។

ដោយឡែក កាលពីម្សិលមិញនេះ ដោយផ្អែកលើគណនីអ៊ីនស្តារក្រាម របស់នាងបានធ្វើឲ្យ មហាជនភ្ញាក់ផ្អើល ពេលឃើញសកម្មភាពនាងនៅក្នុង ស្ទូឌីយូថតចម្រៀង ដែលធ្វើឲ្យមហាជន មានចម្ងល់ថា តើនាងនឹងបន្ថែមអាជីពថ្មី ជាតារាចម្រៀងមែនទេ?

ទោះជាយ៉ាងណាក្តី ទាំងនេះគ្រាន់តែជាមន្ទិលសង្ស័យ របស់មហាជនតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត បើសិនជានាងបន្ថែមអាជីពពិតមែននោះ អ្នកគាំទ្រពិតជាអន្ទះសារចង់ស្តាប់ សម្លេងរបស់នាងថា តើពិរោះយ៉ាងណាទៅ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
សកម្មភាពអ្នកនាង សុខ សោម៉ាវត្តី នៅក្នុងស្ទូឌីយូថតសម្លេង
សកម្មភាពអ្នកនាង សុខ សោម៉ាវត្តី នៅក្នុងស្ទូឌីយូថតសម្លេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី