ភ្នំពេញ៖ ថ្មីៗនេះតារាចម្រៀងស្រីល្បី ផ្ទុះបទផ្ទួនៗ កញ្ញា និច ហាក់ឈោងចាប់បានប្រជាប្រិយភាពលឿនខ្លាំងមែនទែន បន្ទាប់ពីខ្លួនបានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់។

ជារឿយៗ រាល់ពេលចេញសម្ដែង គេតែងឃើញ តារាស្រីវ័យក្មេងរូបនេះ និយមលេងស្ទីលតុបតែងខ្លួនបែប Cute Cute គួរឲ្យស្រលាញ់ ជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត មិនថាក្នុងឬក្រៅឆាក។

មុននេះដែរ បើតាមគណនី ហ្វេសប៊ុក របស់កញ្ញា ក៏បានបង្ហាញរូបភាពជាមួយម្ដាយ ជាទីស្រលាញ់របស់ក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សម្រស់របស់ ម្ចាស់បទ«មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា» រូបនេះ ពិតជាមានមុខមាត់ដូចម្ដាយនាងខ្លាំងមែនទែន ។

ជាពិសេស មិនថា ភ្នែក ច្រមុះ មាត់និងស្នាមញញឹម គឺមានលក្ខណៈដូចម្ដាយ បេះដាក់តែម្ដង៕

ចង់ជ្រាបច្បាស់ទស្សនា រូបភាពខាងក្រោម៖ 

កញ្ញា និច
កញ្ញា និច
កញ្ញា និច
កញ្ញា និច និងអ្នកម្ដាយ
កញ្ញា និច និងអ្នកម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង