តៃវ៉ាន់៖ ស្ថិតក្នុងវ័យក្មេងខ្ចីក៏ពិតមែន កុមារី Xiao Qing មានបំណងចង់សងគុណឪពុករបស់នាងវិញ នៅពេលនាងធំឡើង។

សព្វថ្ងៃនេះ នាងមានវ័យ ១១ ឆ្នាំហើយ រស់នៅក្នុងគ្រួសារក្រីក្រមួយមានសមាជិកចំនួន​ប្រាំនាក់ មានឪពុកធ្វើជាជាងដែកនៅការដ្ឋានសំណង់មួយកន្លែង និងមានជីតាជរា ដែលធ្លាក់ខ្លួនដេកឈឺលើគ្រែ។ 

កុមារី Xiao Qing

ឪពុកម្តាយរបស់ក្មេងស្រីរូបនេះ បានចែកផ្លូវគ្នាកាលពីនាងនៅតូចមកម្ល៉េះ បណ្តាលឲ្យបន្ទុកគ្រួសារត្រូវធ្លាក់លើឪពុករបស់នាងទាំងស្រុង។

ដើម្បីជួយសម្រាលបន្ទុកឲ្យឪពុកដែលជាប់រវល់នៅការដ្ឋានសំណង់ Xiao Qing មានតួនាទី ជាអ្នកមើលថែជីតាជរា រាល់ពេល​ដែលនាងចេញពីសាលា។

មិនត្រឹមតែប៉ុណ្ណោះ រាល់ថ្លៃចំណាយដែលឲ្យឪពុកនាងផ្តល់ឲ្យនាង ក្មេងស្រីរូបនេះ តែងតែកត់ត្រាទុកក្នុងសៀវភៅ ក្នុងក្តីរំពឹងថាអាចសងគាត់វិញ នៅពេលណា នាង​ឈានដល់វ័យ ២០ ឆ្នាំ។

ក្រៅពីរៀន និងមើលថែជីតា Xiao Qing ទទួលបានការហ្វឹកហាត់ ក្នុងថ្នាក់តៃក្វាន់ដូមួយកន្លែង ក្រោមការផ្គង់ផ្គង់ចំណាយពីសំណាក់ឪពុករបស់នាង។ នៅពេលមានការប្រកួតប្រជែងម្តងៗ នាងចូលរួម មិនដែលខានឡើយ ហើយជារឿយៗទទួលបានពានរង្វាន់ និងប្រាក់លើកទឹកចិត្តទៀតផង។ 

កុមារី Xiao Qing

ប្រាក់ដែលបានមកពីការប្រកួត នាងបែកចែកវាជាចំណែក ដែលទុកសម្រាប់ខ្លួនឯងខ្លះ និងជូនឪពុករបស់នាងខ្លះ។  ហើយប្រាក់នៅសេសសល់ នាងទុកគ្រាន់សន្សំសម្រាប់ថ្ងៃខាងមុខ។

ក្មេងស្រីវ័យ ១១ ឆ្នាំ រូបនេះ មានក្តីសុបិនមួយថា នាងចង់ក្លាយជាគ្រូកីឡាម្នាក់នាពេលអនាគត អាងបានរកប្រាក់លើកស្ទួយជីវភាពគ្រួសាររបស់នាង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]