ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2018! សម្រាប់អ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់ ពេលវេលារបស់អ្នកគឺបានមកដល់ហើយ! 

បណ្ដាញទូរទស្សន៍កម្ពុជា CTN មានមោទនភាព ក្នុងការនាំយកនូវព្រឹត្ដិការណ៍ប្រកួតកីឡាបាល់ទាត់ ពិភពលោក ដែលនឹងធើ្វការផ្សាយតាមកញ្ចក់ទូរទស្សន៍ទាំង៣ប៉ុស្តិ៍ គឺ CTN, MYTV និង CNC នៅខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

ស្របពេលជាមួយគ្នានេះផងដែរ គឺលោកអ្នកអាចមានឱកាសឈ្នះរង្វាន់សំបុត្រទៅទស្សនាការប្រកួត FIFA World Cup ឆ្នាំ២០១៨ ដោយផ្ទាល់នៅប្រទេសរុស្ស៊ីថែមទៀតផង។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN ដើម្បីឆ្លើយសំណួរ និងជ្រើសរើសចម្លើយរបស់អ្នក រួចគ្រាន់តែវាយលេខ ១, ២ ឫ ៣ ហើយផ្ញើសារទៅកាន់លេខ ៨៩៩៩ ឫទូរស័ព្ទទៅកាន់លេខ ៨៩៩៩ រួចធើ្វតាមការណែនាំជាការស្រេច។ អ្នកដែលឈ្នះ នឹងត្រូវប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN។ រួមបញ្ចូលទាំងការស្នាក់នៅ សណ្ឋាគារ, អាហារ/ភេសជ្ជៈ, ការធើ្វដំណើរ, សំបុត្រយន្ដហោះ, ទិដ្ឋាការ (វីសា), លិខិតឆ្លងដែន(ប្រសិនបើត្រូវការ)។

គួរបញ្ជាក់ផងដែរថា យើងយល់ច្បាស់អំពីការទស្សនាបាល់ទាល់ពិតជាមិនអាចទទួលបានភាព រំភើបរីករាយក្នុងកម្រិតដ៏ពេញចិត្តមួយបានទេ បើសិនជាទៅមើលតែម្នាក់ឯងនោះ ទើបហេតុនេះហើយ យើងមានការផ្តល់ជូនអ្នកឈ្នះរហូតដល់ទៅ ២សំបុត្រតែម្តង ដើម្បីឲ្យលោកអ្នកទទួលបានការទស្សនា ដែលជក់ចិត្តអស្ចារ្យ និងក្តីរំភើបជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់លោកអ្នក។

សូមកុំឲ្យឱកាសឈ្នះរង្វាន់ដ៏ធំនេះរំលងផុតឲ្យសោះ ដោយគ្រាន់តែចំណាយត្រឹម USD 0.10 (១០សេន) ក្នុងការផ្ញើសារ ឫ USD 0.10 (១០សេន) សម្រាប់ការហៅទូរស័ព្ទ (សម្រាប់អតិថិជន Cellcard តែប៉ុណ្ណោះ) ដើម្បីមានឱកាសធើ្វដំណើរទៅទស្សនាព្រឹត្ដិការណ៍ដ៏អស្ចារ្យជាងគេលើលោកនេះ។

សំនួរនិងចាប់ផើ្តមថៃ្ងទី5 ខែកុម្ភៈ ​២០១៨​​​នេះតទៅ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]