ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោកព្រាប សុវត្ថិ កាន់តែឡើងកូដខ្លាំងឡើងនៅក្នុងវិថីសិល្បៈ រួចលោកក៏បន្តដឹងដៃកូនប្រុសសង្ហាទាំងបីរបស់លោក ឲ្យចូលវិថី ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កូនប្រុសទាំងបីរបស់លោក ព្រាប សុវត្ថិ

ជាការពិតណាស់ កូនប្រុសទាំងបីរបស់លោក មិនត្រឹមតែ បើកសន្និសីទកាសែត ចូលផលិតកម្មរស្មីហង្សមាស ផ្លូវការនោះទេ ថែមទាំងបញ្ចេញ MV ជាលើកដំបូង បទ«កែវភ្នែក»ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយចំនួនអ្នកចូលទស្សនារហូតដល់១លានដងឯណោះ។

ស្របពេលជាមួយគ្នានេះដែល កូនប្រុសទាំងបីរបស់លោកក្រោយពីទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ធ្វើឲ្យពួកគេទាំងបីនាក់ មានចិត្តរំភើបយ៉ាងខ្លាំង។

ដោយឡែក បើនិយាយពីកូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ វិញ គឺលោកសុវត្ថិ មុនីវណ្ណ ត្រូវបានគេដឹងថាលោកបានសម្តែងជាមួយនឹងឪពុកតាំងតែពីក្មេងមកម្ល៉េះ តែពេលនេះក៏ ស្រាប់តែប្រទះឃើញរូបភាពកាលពីក្មេង របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ដែលមើលទៅពិតជាដូចកូនប្រុសច្បងរបស់លោកបច្ចុប្បន្នខ្លាំងមែនទែន។

នៅក្នុងនោះ ទាំងទម្រង់មុខ រាង របស់លោកកាលពីក្មេងគឺដូចគ្នាបេះដាក់ បើមិនប្រាប់ទេ ពិតជាច្រឡំថារូបនេះ ជាកូនប្រុសរបស់លោកទៅហើយ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ
កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ
កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ
កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ
កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ
កូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ
សម្រស់របស់លោក ព្រាប សុវត្ថិ ដែលគេច្រឡំថាជា សុវត្ថិ មុនីវណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ