ភ្នំពេញ៖ តារាចម្រៀងស្រី វណ្ណា វត្តី ដោយក្រោយពីចាកចេញផលិតកម្មBNមក គេសង្កេតឃើញថា តារាស្រីរូបនេះ កំពុងតែសកម្ម ក្នុងការ សម្រុកផលិតបទចម្រៀងស្នាដៃថ្មី (Original song)ផ្ទាល់ខ្លួន ប្រជែងនៅលើទីផ្សារជាបន្តបន្ទាប់ ខណៈថ្មីៗនេះនាងទើបចេញ បទថ្មីមួយបទទៀតក្ដៅៗ ដែលមានចំណងជើងថា«អច្ឆរិយកម្ពុជា» កំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រ មិនធម្មតានៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបផងដែរ។

អតីតតារាចម្រៀងប្រចាំផលិតកម្មBN កញ្ញា វណ្ណា វត្តី

យ៉ាងណាមិញ នាពេលចុងក្រោយនេះ តារាស្រីរូបស្រស់កញ្ញា វណ្ណា វត្តី ហាក់ដូចជាមានរាសីខ្ពស់ ដោយទាំងផ្នែកសម្ដែង និងផ្នែកចម្រៀង កំពុងតែដើរទៅទន្ទឹមគ្នា យ៉ាងរលូន។ 

ជាការពិតណាស់ ដោយក្នុងនោះ ក្រៅពីទទួលបានឱកាសសម្ដែងភាពយន្ត ជាបន្តបន្ទាប់ហើយ ចំពោះទីផ្សារចម្រៀងរបស់នាង ក៏ចាប់ផ្ដើមស្ទុះឡើងគួរឲ្យកត់សម្គាល់ ពោលគឺបើទោះបីនាងច្រៀងនៅក្រៅផលិតកម្ម តែរាល់បទចម្រៀងស្នាដៃថ្មីរបស់នាងតែងតែទទួលបានការគាំទ្រពីទស្សនិកជន។

ជាក់ស្ដែង បន្ទាប់ពីឆក់បានការគាំទ្រតាមរយៈបទ «អនុស្សាវរីយ៍គ្មានន័យ» ដែលនាងច្រៀងចម្រុះ៣ភាសា មានខ្មែរ ថៃ និងរ៉េប ជាភាសាអេស្ប៉ាញនោះ នាងទើបចេញបទថ្មីមួយទៀត ដែលមានចំណងជើងថា«អច្ឆរិយកម្ពុជា»ដែលនាងច្រៀងឆ្លងឆ្លើយ ជាមួយលោកយន សុភ័ក្រ ខណៈអត្ថន័យបាន ផ្ដោតលើការជួយលើកស្ទួយប្រាសាទអង្គរវត្ត។

តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី

លើសពីនេះទៅទៀត ដោយសារតែការស្រលាញ់និង ចង់លើកស្ទួយវិស័យចម្រៀងខ្លាំង កញ្ញា វណ្ណា វត្តី បានព្យាយាមមិនច្រៀងបទចម្លងពីគេ ដែលមួយរយៈចុងក្រោយនេះ នាងបានចំណាយថវិកាជាច្រើន ដើម្បីផលិតបទOriginal song ប្រជែងនៅលើទីផ្សារ។ នាង ក៏បានលើកឡើងថា នាងមិនខ្វល់ពីការចំណាយទេ គឺអ្វីដែលសំខាន់នោះ នាងចង់លើកស្ទួយវិស័យសិល្បៈ នឹងបំពេញក្ដីស្រលាញ់របស់ខ្លួន ខណៈដែលនាងរំពឹងថា ទស្សនិកជននឹងគាំទ្រផ្ដល់កម្លាំងចិត្តនាងបន្ថែមទៀត។

សម្រាប់បទ«អច្ឆរិយកម្ពុជា»គឺនិពន្ធទំនុកច្រៀងថ្មី សាច់ភ្លេងថ្មី ដោយផ្ដោតលើការ លើកស្ទួយប្រាសាទអង្គរវត្ត ដែលជាគោលដៅទេសចរណ៍ ដ៏មានសក្ដានុពលរបស់កម្ពុជា ហើយក៏ជាលើកទី១ដែរ ដែលនាងបានចាប់ដៃគូច្រៀង ជាមួយលោកយន សុភ័ក្រ។ នាងថា នាងនិងលោកសុភ័ក្រ កំពុងតែរៀបចំការសម្ដែងជាShow ដើម្បីត្រៀមបង្ហាញ នៅក្នុងកម្មវិធីប្រគុំតន្ត្រីនានា ជាមួយនឹងបទ«អច្ឆរិយកម្ពុជា»នេះ ដោយរៀបចំឲ្យមាន ការស្លៀកពាក់ចងក្បិនរបៀបខ្មែរ ដើម្បីឲ្យរឹតតែមានភាពទាក់ទាញ។ នាងរំពឹងថា អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍មួយចំនួន នឹងចាប់អារម្មណ៍ឲ្យនាងបានបង្ហាញសមត្ថភាពតាមរយៈបទ«អច្ឆរិយកម្ពុជា»។

តារាសម្ដែងនិងចម្រៀងកំពុងឡើងកូដរូបនេះបន្ថែមថា ប្រសិនជាបទនេះ ទទួលបានការគាំទ្រខ្លាំងជាងនេះបន្ថែមទៀត ព្រមទាំងមានម្ចាស់ស្ពនសឺជួយឧបត្ថម្ភផងនោះ នាងនឹងផលិតឈុតខារ៉ាអូខេ ឲ្យកាន់តែកន្ត្រាក់ជាងនេះបន្ថែមទៀត៕ 

តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី និងមិត្តរួមសិល្បៈ
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី
តារាចម្រៀងស្រីម្ចាស់បទ «អច្ឆរិយកម្ពុជា» កញ្ញា វណ្ណា វត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]