ភ្នំពេញ៖ ពិធីការិនី និងជាតារាសម្តែង ដែលកំពុងពេញនិយម នៅក្នុងដួងចិត្តទស្សនិកជន កញ្ញា ណាក់ ស្រីណា គឺជាតារាមួយដួងដែលគេកត់សម្គាល់ឃើញថា នាងមានចរិតសុភាពទន់ភ្លន់ ហើយសម្រាប់ការតុបតែងខ្លួនវិញ ក៏មិនមានភាពស៊ិចស៊ីខ្លាំង។

យ៉ាងណាមិញ កាលពីម្សិលមិញ តារារាងស្វែងរូបនេះ បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗរបស់នាង ប្លែកភ្នែកមែនទែន ពេលដែលឃើញនាងផ្លាស់ប្តូរស្ទីលនៃ ការតុបតែងខ្លួនរបស់នាង សម្រាប់ឡើងកម្មវិធីមួយ។

ក្នុងនោះផងដែរ កញ្ញា ណាក់ ស្រីណា បានធ្វើម៉ូតសក់ថ្មីប្លែក ជាមួយនឹងរ៉ូបពណ៌ខ្មៅ អមជាមួយខ្សែក និងខ្សែក្រវ៉ាត់ក្រហម ដែលមើលទៅពិតជា មានភាពស៊ិចស៊ី និងប្លែកភ្នែក សម្រាប់ស្ទីលថ្មីនេះ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រ ឃើញតារារូបស្រស់ម្នាក់នេះ តុបតែងខ្លួនបែបកាចៗនិងស៊ិចស៊ីដូច្នេះ ប៉ុន្តែសម្រស់របស់នាង កាន់តែស្រស់ស្អាតមួយកម្រិតទៀត ពេលដែលនាងតុបតែងខ្លួនបែបនេះ៕

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរចំពោះស្ទីលថ្មីរបស់កញ្ញា ណាក់ ស្រីណា? 

ស្ទីលតុបតែងខ្លួនថ្មីរបស់កញ្ញា ណាក់ ស្រីណា
ស្ទីលតុបតែងខ្លួនថ្មីរបស់កញ្ញា ណាក់ ស្រីណា
ស្ទីលតុបតែងខ្លួនថ្មីរបស់កញ្ញា ណាក់ ស្រីណា
ស្ទីលតុបតែងខ្លួនថ្មីរបស់កញ្ញា ណាក់ ស្រីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា