ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងកំពុងតែទទួលបាននូវការចាប់អារម្មណ៍ខ្លាំងលោក ថេណា បានប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀងអស់មួយរយៈពេលកន្លងមកហើយ។

ទន្ទឹមនឹងនេះគឺលោកទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈបទចម្រៀង Original Song របស់ខ្លួនជាលើកដំបូងគឺបទ «ខុសជំនាន់»។

ក្រោយមកតារាចម្រៀងរូបនេះក៏ទទួលបាននូវការពេញនិយមខ្លាំងពីសំណាក់អ្នកគាំទ្រតាមរយៈការចេញចម្រៀងផ្ទាល់ខ្លួនជាច្រើនបន្តបន្ទាប់ទៀតដូចជាបទ «កង់សាគួរ» «មនុស្សល្អ» និងបទ «ពលី» ជាដើម ដោយមានការគាំទ្រពីទស្សនិកជនយ៉ាងខ្លាំង។

ហើយកាលពីម្សិលមិញនេះ តារាចម្រៀង ថេណា ក៏ស្រាប់តែបានបង្ហោះរថយន្តស៊េរីថ្មីទំនើបមួយគ្រឿង ម៉ាក MG នៅលើអ៊ីនស្តារក្រាមរបស់ខ្លួនផងដែរ។

ស្ងាត់ៗលោក ថេណា សម្ងំទិញឡានថ្មី ស៊េរីទំនើបតែម្តង ឯតម្លៃវិញក៏មិនថោកដែរ៕

ទស្សនារូបភាពខាងក្រោម៖

តារាចម្រៀង ថេណា
តារាចម្រៀង ថេណា
តារាចម្រៀង ថេណា ទិញរថយន្តស៊េរីទំនើបម៉ាក MG
រថយន្តរបស់តារាចម្រៀង ថេណា ដែលទើបនឹងទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា