ភ្នំពេញ៖ តារាចម្រៀងទម្រង់មុខ ស្រដៀងតារាចម្រៀងកូរ៉េខាងត្បូង CL កញ្ញា ប៉ាច គីមមួយ កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបទចម្រៀងថ្មីរបស់នាង មានចំណងជើងថា «Dope Girl» ចេញ MV ជាផ្លូវការកាលពីថ្មីៗនេះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា ប៉ាច គីមមួយ បានធ្វើរឿងមួយដែល នឹកស្មានមិនដល់ ទៅលើ កញ្ញា ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន។

ក្នុងនោះផងដែរ ដោយផ្អែកតាមផេក ហ្វេសប៊ុកផ្លូវការរបស់នាង បានបង្ហោះរូប៣ សន្លឹកជាមួយ កញ្ញា ឱក សុគន្ធកញ្ញា ហើយក្នុងចំណោមរូបនោះ គេសង្កេតឃើញរូបមួយសន្លឹក ដោយគីមមួយ បានថតថើបថ្ពាល់កញ្ញា សុគន្ធកញ្ញា យ៉ាងជិតស្និទ្ធតែម្តង។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនមួយចំនួន គិតថាកញ្ញា ប៉ាច គីមមួយ គឺជាតារាជំនាន់ក្រោយសោះ ប៉ុន្តែភាពស្និទ្ធស្នាលរវាងនាងនិងសុគន្ធ កញ្ញា ពិតជាជិតស្និទ្ធនឹងគ្នាមិនធម្មតានោះទេ៕ 

កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ និងកញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ប៉ាច គីមមួយ ថតថើបថ្ពាល់កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា