ភ្នំពេញ៖ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាសម្តែង និង ពិធីការិនីដ៏មានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រយ៉ាងច្រើន ដោយសារទេពកោសល្យក្នុងការនិយាយ រួមជាមួយរូបសម្រស់អំណោយផល ស្រស់ស្អាតស្រាប់ពីធម្មជាតិផងនោះ ធ្វើឲ្យមានអ្នកលួចស្រលាញ់មិនតិចនោះទេ ។

ក្នុងនោះ គេសង្កេតឃើញ នាងគឺពិតជារវល់ និងមមាញឹក គួរសម ដូចជាការថតខ្សែភាពយន្ត សូម្បីតែជាពិធីការិនី ព្រោះឃើញមានវត្តមាននាងស្ទើរគ្រប់កម្មវិធីទៅហើយ ជាពិសេសកម្មវិធី ធំៗ តែម្ដង អាចនិយាយបានថានាងជោគជ័យមែនទែន ក្នុងអាជីពមួយនេះ ។

ទោះជារវល់ខ្លាំង សម្រាកមិនសូវគ្រប់គ្រាន់ក្ដី សម្រស់របស់នាង មិនដែលថយក្រោយនោះទេ បើទោះជាអាយុ កាន់តែកើន ក៏ពិតមែន ក្រឡេកទៅមើលស្បែក របស់នាង កាន់តែខ្ចី សស្អាត ទន់រលោងដដែល ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្នុងនោះប្រិយមិត្តជាច្រើនក៏បានពោលបែបនេះដែរ ថានាងថតកាន់តែជិត ឃើញមុខកាន់តែស្អាតខ្ចីតែម្ដង ស្បែកដូចកូនក្មេងយ៉ាងដូច្នោះដែរ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពេលថតកាន់តែជិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន