ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មសាន់ដេ២ដួង នាយ ចឺម និង កញ្ញា វីរៈនិច្ច កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់មហាជន ជាមួយបទចម្រៀង ពិរោះៗថ្មីៗ ដែលចេញលក់នៅលើទីផ្សារ។

នាពេលថ្មីៗនេះ ផ្អែកតាមគណនីហ្វេសប៊ុករបស់នាយ ចឺម បានធ្វើឲ្យមហាជនបើកភ្នែកធំៗ ពេលដែលឃើញ លោក បង្ហោះរូបជាមួយ កញ្ញា វីរៈនិច្ច ក្នុងសភាពស្អិតរមួត​នឹងគ្នាខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ នាយចឺមថែមទាំងលូកដៃ ស្ទាបត្រង់គល់ភ្លៅរបស់ វីរៈនិច្ច ថែមទៀតផង។

យ៉ាងណាមិញ នាយចឺម បានបញ្ជាក់លើរូបមួយនោះ ដោយភ្ជាប់ជាមួយ Caption ថា៖ “ស្នេហ៍ដំបូង ស្នេហ៍បរាជ័យ ។ ជិតចេញលក់ហើយបាទសង្ឃឹម ថាបងប្អូននឹងគាំទ្របទថ្មីខ្ញុំបាទ ។ អរគុណបាទ”។

ទាំងនេះបានបញ្ជាក់ថា អ្នកទាំង២ធ្វើបែបនេះ គ្រាន់តែថតសម្រាប់បទថ្មី របស់ពួកគេដែល ចេញលក់នាពេលឆាប់ៗខាងមុខតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ៕ 

វីរៈ និច្ច
នាយចឺម
រូបដែលនាយចឺម បង្ហោះជាមួយវីរៈនិច្ច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង