ភ្នំពេញ៖ តារាសម្តែងនិងជាតារាម៉ូដែលលោក អេនឌី ត្រូវបានទស្សនិកជន ដាក់នាមឲ្យថាជា តារាប្រុសកំពូលសំណាងបំផុត ដែលមានតារាស្រីស្អាត ល្បីឈ្មោះទាំងថ្មីទាំងចាស់រាប់រយនាក់ ថតរូបស៊ិចស៊ីជាមួយលោក ដោយមិនញញើត ដែលធ្វើឲ្យអ្នកគាំទ្រ ដែលជាពិសេសនោះគឺបុរសៗ ច្រណែននឹងលោកគ្រប់គ្នា។

តារាសម្តែងនិងជាតារាម៉ូដែលលោក អែនឌី

យ៉ាងណាមិញ ក្រោយពីបាត់មុខពីវិស័យសិល្បៈមួយរយៈមក ថ្មីៗនេះ លោក អេនឌី ក៏បានវិលមកជាថ្មីជាមួយនឹងអាជីពថ្មី ដែលជាតារាចម្រៀង ម្ចាស់បទ «នឹកបង ៥០ភាគរយ» ។ ជាការពិតណាស់ ក្រោយពីវីដេអូចម្រៀងនេះ ចេញមិនទាន់បានប៉ុន្មានផង ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ដោយសារតែមានឈុតស្រើបស្រាល រោលរាលជាច្រើន រវាងលោកអេនឌី ជាមួយនឹងតារាស្រីល្បីៗ ដូចជាអ្នកនាង សុខ សោម៉ាវត្តី កញ្ញា ឌុច លីដា និងកញ្ញា ពេជ្រ អាវីហ្សាផងដែរ។

តួយ៉ាង បន្ទាប់ពីទទួលបានជោគជ័យលើវីដេអូចម្រៀងទី១ ពេលនេះ តារាប្រុស អេនឌី កំពុងតែត្រៀមចេញវីដេអូបទចម្រៀងថ្មីជាបន្តបន្ទាប់ទៀត។ ដូចជាកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ លោក អេនឌី ក៏បានបញ្ចេញរូបថតប៉ុន្មានសន្លឹក ជាមួយនឹង តារាសម្តែងស្រីស៊ិចស៊ី កញ្ញា ពេជ្រ អាវីហ្សា បង្ហាញពីស្ទាយថតរូបប្លែកថ្មី ថតជិតមឈូស ដែលជាស្ទាយថតរូបបែបស៊ិចស៊ី និងពេញនិយមបំផុតនៅបរទេស។

ប៉ុន្តែមិនថាយ៉ាងណា លោក អែនឌី នៅមិនទាន់បង្ហើបបានប្រាប់ពី ចំណងជើង បទចម្រៀង ដែលលោកត្រៀមចេញជាមួយនឹងកញ្ញា ពេជ្រ អាវីហ្សា នៅឡើយទេ ដោយអាចមកពីលោក ចង់Surprise ទស្សនិកជនច្រើនជាង៕

អេនឌី ថតស្ទាយជិតមឈូស ជាមួយពេជ្រ អាវីហ្សា
អេនឌី ថតស្ទាយជិតមឈូស ជាមួយពេជ្រ អាវីហ្សា
អេនឌី ថតស្ទាយជិតមឈូស ជាមួយពេជ្រ អាវីហ្សា
អេនឌី ក៏កំពុងតែត្រៀមចេញMVថ្មីមួយទៀតជាមួយនឹង កែវ ស្រីនាង
អេនឌី ក៏កំពុងតែត្រៀមចេញMVថ្មីមួយទៀតជាមួយនឹង កែវ ស្រីនាង
អេនឌី ក៏កំពុងតែត្រៀមចេញMVថ្មីមួយទៀតជាមួយនឹង កែវ ស្រីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី