ភ្នំពេញ៖ អតីតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា ចរិយា ពេជ្រ បានចាប់ផ្តើមពិធីមង្គលការ សូត្រមន្តសំពះជាមួយនឹងស្វាមីកាលពីវេលាពេលព្រឹក ដែលនឹងទទួលភ្ញៀវ នៅក្នុងល្ងាចនេះ។

យ៉ាងណាមិញ ពិតជាមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីអ្នកគាំទ្រ ដោយសារតែមិនធ្លាប់ដឹងថាតារារូបនេះមានគូស្នេហ៍ពីមុនមកនោះទេ តែពេលនេះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលឃើញនាងរៀបការទាំងគ្មាននរណាដឹងបន្តិចសោះ។

ជាការពិតណាស់ មង្គលការរបស់តារារូបនេះ នាពេលព្រឹកមិញ ពិតជាមិនសូវមានការភ្ញាក់ផ្អើល និងមិនសូវឃើញតារាចូលរួមច្រើននោះទេ តែទោះជាយ៉ាងណានៅពេលល្ងាចអាចនឹងមានតារាល្បីចូលរួមច្រើន។

ទោះជាយ៉ាងណា នៅក្នុងនោះ ក៏ឃើញមាន កញ្ញា ព្រះកាយច័ន្ទ ដែលជាតារាសម្តែងកំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងវិស័យសិល្បៈ បានចូលរួមពិធីមង្គលការរបស់នាងតាំងតែពីព្រឹកតែម្តង ដែលបានអមជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ទើបធ្វើឲ្យអ្នកគាំទ្រដឹងថាកញ្ញាចរិយា ពេជ្រ រៀបការ។

ស្របពេលជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន បានអបអរសាទរនាងនៅក្នុងថ្ងៃមង្គលឲ្យស្រលាញ់គ្នា ដល់ចាស់កោងខ្នង៕ 

ចរិយា ពេជ្រ និងស្វាមី
ចរិយា ពេជ្រ និងស្វាមី
ចរិយា ពេជ្រ និងស្វាមី
ចរិយា ពេជ្រ និងស្វាមី
កញ្ញា ព្រះកាយច័ន្ទ នៅក្នុងមង្គលការរបស់ ចរិយា ពេជ្រ
កញ្ញា ព្រះកាយច័ន្ទ នៅក្នុងមង្គលការរបស់ ចរិយា ពេជ្រ
កញ្ញា ព្រះកាយច័ន្ទ នៅក្នុងមង្គលការរបស់ ចរិយា ពេជ្រ
ស្វាមី ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចរិយា ពេជ្រ