ភ្នំពេញ៖ កញ្ញា ដេននី ក្វាន់ គឺជាតារាសម្តែងមួយរូប ដែលមិនខ្លាចនឹងបង្ហាញមុខ គូស្នេហ៍ជាសាធារណៈ និងមិនខ្លាចបាត់បង់ប្រជាប្រិយភាព បើទោះបីជាពេលនេះ នាងត្រូវ ផ្អាកមិនឲ្យចេញសម្តែង ដោយសារតែស្លៀកពាក់ស៊ិចស៊ីជ្រុលយ៉ាងណាក្តី។

ក្នុងនោះផងដែរ នាងតែងតែបង្ហោះរូបផ្អែមល្ហែម ជាមួយគូស្នេហ៍ជារឿយនៅលើបណ្តាញសង្គម ដូចជាដំណើរកម្សាន្ត តែ២នាក់ជាដើម ប៉ុន្តែនាងគ្រាន់តែបង្ហោះជារូបភាពតែប៉ុណ្ណោះ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា ដេននី ក្វាន់ កាន់តែស្និទ្ធស្នាល ជាមួយគូស្នេហ៍របស់ខ្លួន ដោយគ្មានញញើត  ជាពិសេស រូបនាងបាន Live វីដេអូនៅក្នុងបណ្តាញសង្គម ជាមួយគូស្នេហ៍ពេលកំពុងតែ ទទូលទានអាហារ ជាមួយគ្នា។ 

មិនតែប៉ុណ្ណោះ បើតាមមើលក្នុងវីដេអូរបស់នាង ក៏ឃើញនាង ប្រច័ណ្ឌជាមួយនឹង គូស្នេហ៍របស់នាងផងដែរ  ដែលអាចបញ្ជាក់ថា រូបនាង ស្រលាញ់មិត្តប្រុស ខ្លាំងមែនទែន បើទោះបីជា គូស្នេហ៍របស់នាង អ្នកដទៃ មើលមក មិនសូវសមគ្នាក៏ដោយ។

អ្វីដែលពិសេសនោះ អ្នកទាំង២ថែមទាំង និយាយពាក្យផ្អែមល្ហែម ដែលមើលទៅធ្វើឲ្យ អ្នកគាំទ្រមួយចំនួន លួចច្រណែនពួកគេខ្លាំងមែនទែន៕

បើចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

កញ្ញា ដេននី ក្វាន់ និង គូស្នេហ៍
កញ្ញា ដេននី ក្វាន់ និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់