ភ្នំពេញ៖ បច្ចុប្បន្នពិធីការិនី និងតារាសម្តែងវ័យក្មេងកញ្ញា ណា សាឌី កំពុងទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំង នៅក្នុងសង្គមសិល្បៈតាមរយៈសមត្ថភាពដ៏ប៉ិនប្រសប់របស់ខ្លួន។

ជាក់ស្តែងនៅក្នុងបទចម្រៀង MV ថ្មីមួយបទ ដែលបកស្រាយដោយកញ្ញា អេននី ហ្សាម មានចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់មិនសមឱ្យបងខូចចិត្ត» កញ្ញា ណា សាឌី បានបញ្ចេញនូវទេពកោសល្យសម្តែង និងស្រក់ទឹកភ្នែកយ៉ាងខ្លាំង និងធ្វើឱ្យអ្នកទស្សនាស្ទើរតែស្រក់ទឹកភ្នែកតាម ព្រោះតែការសម្តែងរបស់នាង។

ដោយបទចម្រៀងនេះ គឺបានស្តែងចេញពីជីវិតរបស់នារីជាភរិយា ដែលស្រលាញ់ស្វាមីខ្លួនយ៉ាងខ្លាំង ប៉ុន្តែត្រូវស្វាមីក្បត់ចិត្ត ហើយកូនក្នុងពោះក៏ត្រូវរលូតទៀត ចុងក្រោយនាងក៏ត្រូវស្លាប់បាត់បង់ជីវិត ដោយការជ្រើសធ្វើអត្តឃាតខ្លួនឯង៕

តោះចង់ដឹងថាការសម្តែងរបស់កញ្ញា ណា សាឌី នៅក្នុងបទចម្រៀងមួយនេះយ៉ាងណាខ្លះ ទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖  

កញ្ញា ណា សាឌី ស្រក់ទឹកភ្នែកនៅក្នុងបទចម្រៀង
កញ្ញា ណា សាឌី ស្រក់ទឹកភ្នែកនៅក្នុងបទចម្រៀង
កញ្ញា ណា សាឌី ស្រក់ទឹកភ្នែកនៅក្នុងបទចម្រៀង
កញ្ញា ណា សាឌី ស្រក់ទឹកភ្នែកនៅក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណា សាឌី